• 2021-05-06 07:19:26
  • ព័ត៌មាន

បុរសម្នាក់​នៅអាមេរិកយក COV1D19 ធ្វើជាផ្លាកលេខរថយន្ត

  • 2021-05-06 07:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សហរដ្ឋអាមេរិក​អាច​ជ្រើស​រើស​លេង​ផ្លាក​លេខ​រថយន្ត​ប្លែកៗ ហើយ​ក្នុង​នោះ​មាន​ម្ចាស់​រថយន្ត​ Ford Mustang ម្នាក់​ក្នុង​រដ្ឋ Ohio ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង​ព្រោះ​តែ​ការ​កុម្ម៉ង់​យក​ផ្លាក​លេខ​ "COV1D19” ដែល​ជា​ឈ្មោះ​ផ្លូវ​ការ​នៃ​វីរុស​កូរ៉ូណា ដែល​​កំពុង​​រាតត្បាត​ពេញ​ពិភពលោក។

ម្ចាស់​រថយន្ត​ដែល​មាន​ឈ្មោះ​ថា​ Brandoc C. បាន​និយាយ​ថា​ រូប​គាត់​​ចង់​បាន​ផ្លាក​លេខ​ប្លែក​សម្រាប់​បំពាក់​រថយន្ត​របស់​ខ្លួន តាំង​ពី​ពេល​ទិញ​រថយន្ត Ford Mustang ស៊េរី​ឆ្នាំ ១៩៨៦ បាន​តាំង​ពី ២ ឆ្នាំ​មុន។

អំឡុង​ពេល​ហូប​គ្រឿង​ស្រវឹង​នៅ​បារ​មួយ​កន្លែង Brandon និង​មិត្តភ័ក្ដិ បាន​ពិភាក្សា​គ្នា​អំពី​វីរុស​កូរ៉ូណា ហើយ​ពេល​នោះ​គំនិត​នៃ​​ការ​ប្រើ​ឈ្មោះ COVID-19 ធ្វើ​ជា​ផ្លាក​លេខ​រថយន្ត​បាន​លេច​ចេញ​ឡើង។ បន្ទាប់​មក​រូប​គេ​ក៏​បាន​ទៅ​ឆែក​មើល​ថា​ផ្លាក​លេខ "COV1D19” មាន​ម្ចាស់​ឬ​នៅ ដែល​ចុង​ក្រោយ​ឃើញ​ថា​មិន​ទាន់​មាន ទើប​លោក​កុម្ម៉ង់​ធ្វើ​ភ្លាមៗ និង​បាន​ហៅ​រថយន្ត​របស់​ខ្លួន​ថា "The Virus” ទៀត​ផង៕

ប្រភព៖ carscoops ប្រែសម្រួល៖ សុខហេង

មតិយោបល់