• 2021-04-28 03:14:42
  • ព័ត៌មាន

Mercedes ចេញ Maybach S-Class ឆ្នាំ២០២១ ប្រភេទថោកបំផុត ប្រើម៉ាស៊ីន៦

  • 2021-04-28 03:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Mercedes-Maybach S480 ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី 2021 Shanghai Auto Show ហើយវានឹងមានលក់ផ្តាច់មុខតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។

រថយន្ត Mercedes-Maybach S480 ដែលជាម៉ូដែលថោកបំផុតក្នុងត្រកូលនេះ ប្រើម៉ាស៊ីនដូចទៅនឹង រថយន្ត Mercedes-Benz S-Class ធម្មតាដែរ គឺ ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ ជាមួយប្រព័ន្ធ mild hybrid ដែលមានកម្លាំងសរុប ៣៦២សេះ និងកម្លាំងបង្វិល ៥០០ញ៉ូតុនម៉ែត្រ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែមានមាឌ និងទម្ងន់ខុសគ្នា Maybach S480 គឺយឺតជាងបន្តិច ដោយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៨វិនាទី និងមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះកម្រិតស៊ីសាំងរបស់វាវិញគឺ ៨,៥លីត្រ/១០០គីឡូម៉ែត្រ។

ថ្វីបើវាជាប្រភេទថោកបំផុតមែន ប៉ុន្តែ Maybach S480 ឆ្នាំ២០២១ នៅតែប្រើគ្រឿងបរិក្ខាប្រណីត និងទំនើប ហើយត្រូវបានដាក់លក់ក្នុងតម្លៃ ១ ៤៥៨ ០០០យ៉េន ឬប្រហែល ២២៤ ៦០០ដុល្លារ នៅក្នុងប្រទេសចិន។

យ៉ាងណាមិញ គេរំពឹងថា ម៉ូដែល Maybach S580 ប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៦សេះ និង Maybach S650 ប្រើម៉ាស៊ីនចំណុះ ៦,០លីត្រ bi-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៦២១សេះ ក៏នឹងចេញលក់នៅពេលក្រោយផងដែរ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់