• 2021-04-27 02:19:36
  • ព័ត៌មាន

Tesla ចាប់ផ្តើមតម្លើងថ្លៃឡាន ម៉ូដែលថោកបំផុត ឡើងជិត៤ម៉ឺនដុល្លារ

  • 2021-04-27 02:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tesla បានចាប់ផ្តើមតម្លើងថ្លៃលើរថយន្ត Model 3 និង Model Y របស់ខ្លួន។ ឥឡូវនេះ រថយន្ត Tesla Model 3 Standard Range Plus ដែលជាប្រភេទថោកបំផុតនោះ មានតម្លៃ ៣៨ ៩៩០ដុល្លារ ពោលគឺឡើងថ្លៃដល់ទៅ ៥០០ដុល្លារឯណោះ។

ជាមួយគ្នានេះ រថយន្ត Tesla Model 3 Long Range AWD ក៏បានឡើងថ្លៃពី ៤៧ ៤៩០ដុល្លារ ទៅ ៤៧ ៩៩០ដុល្លារ ផងដែរ។ ដោយឡែក រថយន្ត Model 3 ប្រភេទថ្លៃបំផុតម៉ូដែល Performance គឺរក្សាតម្លៃដដែល ៥៦ ៩៩០ដុល្លារ។

គួរឲ្យដឹងដែរថា ការតម្លើងថ្លៃនេះគឺជាលើកទី៥ ហើយ ដែលក្រុមហ៊ុន Tesla បានផ្លាស់ប្តូរតម្លៃនៃរថយន្ត Model 3 នៅក្នុងឆ្នាំ២០២១ នេះ ហើយក៏បានតម្លើងបន្តិចម្តងៗពី ៣៦ ៩៩០ដុល្លារ ក្នុងខែកុម្ភៈមកដែរ។

សូមបញ្ជាក់ថា រថយន្ត Tesla Model 3 Standard Range Plus អាចបើកបរបានចម្ងាយ ២៦០ម៉ាយ៍ ឬ ៤២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ខណៈប្រភេទ Long Range AWD អាចបើកបបាន ៣៥០ម៉ាយ៍ ឬ ៥៦០គីឡូម៉ែត្រ ឯណោះ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់