- 2021-04-22 03:13:32
- ព័ត៌មាន
Tesla គំរាមដេញចោល ដាក់ពាក្យប្តឹងថែមទៀត បើបុគ្គលិកណាហ៊ានធ្វើខុសរឿងនេះ
- 2021-04-22 03:13:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tesla គំរាមដេញចោល ដាក់ពាក្យប្តឹងថែមទៀត បើបុគ្គលិកណាហ៊ានធ្វើខុសរឿងនេះ
ចន្លោះមិនឃើញ
បណ្តាបុគ្គលិករបស់ Tesla បានទទួលសារព្រមានមួយតាមរយៈ Email ចេញពីក្រុមហ៊ុន ក្នុងគោលបំណងបណ្ដេញចោល រហូតឈានដល់ការប្ដឹងផ្ដល់សម្រាប់បុគ្គលិកណាម្នាក់ដែលបានធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់ទាក់ទិននឹងការផលិតរថយន្តអគ្គិសនីទៅកាន់ប្រព័ន្ធផ្សព្វផ្សាយខាងក្រៅ។
ការរឹតបន្តឹងនេះធ្វើឡើង ក្រោយអតីតបុគ្គលិកម្នាក់ធ្លាប់បានផ្ទេរចេញទិន្នន័យជំនួញរបស់ក្រុមហ៊ុន ចូលទៅក្នុងគណនីផ្ទាល់ខ្លួន និងគំរាមធ្វើការចែកចាយព័ត៌មានសម្ងាត់នេះទៀតផង។ លុះក្រោយមក Tesla ក៏ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងជនបង្កជុំវិញច្បាប់នៃការលួចព័ត៌មានកម្មសិទ្ធិនិងអាថ៌កំបាំងពាណិជ្ជកម្ម។
Tesla ដែលមានស្ថាបនិកលោក Elon Musk ថ្មីៗនេះបានជំរុញឲ្យវិនិយោគិនបន្ថែមការដាក់ទុនលើការអភិវឌ្ឍផ្នែករឹងរបស់ខ្លួន តែក៏ប្រឈមនូវបញ្ហាខ្លះៗទាក់ទិននឹងជម្លោះរវាងក្រុមហ៊ុនផ្គត់ផ្គង់ថ្មធំបំផុតគឺ Panasonic និងសង្រ្គាមពាណិជ្ជកម្មរបស់ Trump ធ្វើឲ្យរាំងស្ទះកើតបញ្ហាមួយចំនួនប៉ះពាល់ដល់គម្រោង Autopilot ក្នុងប្រទេសចិន។
រំឭកថានេះពុំមែនជាលើកទីមួយទេដោយបណ្តាក្រុមហ៊ុនយក្សនៅតំបន់ Silicon Valley ជាញឹកញយបានបែកធ្លាយព័ត៌មានសម្ងាត់របស់ខ្លួនទៅខាងក្រៅ។ តបតនឹងបញ្ហានេះ Google ក៏ធ្លាប់ផ្ញើសារ Email ស្រដៀងគ្នានេះទៅកាន់បុគ្គលិកនាឆ្នាំ ២០១៦ សម្រាប់ព្រមានអ្នកបង្កហេតុ មិនខុសពីខែមេសា ឆ្នាំ ២០១៨ ក្រុមហ៊ុន Apple ក៏ធ្លាប់បង្ហាញពីការឃាត់ខ្លួនបុគ្គលិក ១២ នាក់ដែលបានធ្វើឲ្យបែកធ្លាយគម្រោងការអនាគតរបស់ក្រុមហ៊ុន៕