• 2021-04-20 10:21:44
  • ប្រវត្តិបច្ចេកវិទ្យា

​ក្រុមហ៊ុន​រថយន្ត​​ ៤ ដែល​ដើម​ឡើយ​មិន​មែន​ជា​អ្នក​ផលិត​រថយន្ត

  • 2021-04-20 10:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​សហគ្រាស​នា​ពេល​បច្ចុប្បន្ន​បាន​ចាប់​ផ្ដើម​ជំនួញ​ដំបូង​ដោយ​ការ​ផលិត​រថយន្ត​ផ្ទាល់​ ប៉ុន្តែ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ចាប់​ផ្ដើម​ដំបូង​ដោយ​ជំនួញ​ផ្សេង​ ​ពោល​​មិន​មែន​ជា​ការ​ផលិត​រថយន្ត​ឡើយ។

Peugeot

ផលិតផល​ដំបូង​របស់​ Peugeot

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​របស់​បារាំង​មួយ​នេះ​ចាប់​កំណើត​ឡើង​នៅ​ឆ្នាំ​ ១៨១០ ក្នុង​សណ្ឋាន​ជា​ក្រុមហ៊ុន​ផលិត​កាហ្វេ​ ហើយ​នៅ​ឆ្នាំ​ ១៨៣០ បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​កង់។ បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​ ១៨៨២ ទើប​បាន​វិវត្តន៍​ទៅ​ជា​​ក្រុមហ៊ុន​ផលិត​រថយន្ត។

Opel

​Opel ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​​ដ៏​មាន​អាយុកាល​ចំណាស់​មួយ​​ ​ដោយ​ចាប់​កំណើត​ឡើង​នៅ​ឆ្នាំ​ ១៨៦២ ​ហើយ​រហូត​ដល់​ឆ្នាំ​ ១៨៩៩ ទើប​គេ​ឃើញ​មាន​រថយន្ត​ដំបូង​ផលិត​ដោយ​ Opel បង្ហាញ​វត្តមាន​ផ្លូវ​ការ។ តាម​ពិត​ទៅ​​​ក្រុមហ៊ុន​នេះ​ចាប់​ផ្ដើម​​​ដំបូង​ដោយ​​ជំនួញ​ផលិត​ម៉ាស៊ីន​ដេរ​ បន្ទាប់​មក​ក៏​បាន​​ចាប់​ផ្ដើម​​​ផលិត​កង់​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​ជាង​ការ​ផលិត​ម៉ាស៊ីនដេរ​ទៅ​ទៀត​ ក្រោយ​មក​ទៀត​ក៏​ចាប់​ផ្ដើម​ជំនួញ​ផលិត​រថយន្ត។

Skoda

ស្រដៀង​នឹង​ក្រុមហ៊ុន​ខាង​លើ​ដែរ​ ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ចំណាស់​របស់​សាធារណរដ្ឋឆេក​មួយ​នេះ​ចាប់​បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​ ១៨៩៥ ដោយ​​ជា​ក្រុមហ៊ុន​ផលិត​កង់​ បន្ទាប់​មក​ទើប​បន្ត​វិវត្តន៍​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ និង ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដល់​បច្ចុប្បន្ន។​​​

​​​​​​​

Toyota

Toyota ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ​ ១៩២៤ ជា​ក្រុមហ៊ុន​ផលិត​​ម៉ាស៊ីន​តម្បាញ​ស្វ័យប្រវត្តិ​សម្រាប់​សហគ្រាស​វាយនភណ្ឌ។ ជំនួញ​ម៉ាស៊ីន​តម្បាញ​នេះ​ធ្វើ​ឲ្យ​​ក្រុមហ៊ុន​ជោគជ័យ​ខ្លាំង​ ដោយ​សារ​តែ​មាន​​ម៉ាស៊ីន​មាន​បំពាក់​ប្រព័ន្ធ​ដ៏​ពិសេស។ ​ក្រោយ​មក​ស្ថាបនិក​ Toyota លោក​ Sakichi Toyoda បាន​លក់​ប៉ាតង់​នៃ​​ម៉ាស៊ីន​តម្បាញ​​នេះ​ឲ្យ​ទៅ​​​ក្រុមហ៊ុន​អង់គ្លេស​ ដើម្បី​បាន​ដើម​ទុន​បណ្ដាក់​លើ​ផែនការ​ផលិត​​រថយន្ត ហើយ​នៅ​ឆ្នាំ​ ១៩៣៥ Toyota ​ផលិត​សម្រេច​រថយន្ត​​លើក​ដំបូង៕​​​​​​​

ប្រភព៖ Autoevolution ប្រែសម្រួល៖ សុខហេង

មតិយោបល់