• 2021-04-20 10:29:50
  • ព័ត៌មាន

របៀបទស្សនាព្រឹត្តិការណ៍ធំដើមឆ្នាំរបស់ Apple នៅយប់នេះ

  • 2021-04-20 10:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានប្រកាសព្រឹត្តិការណ៍ធំដើមឆ្នាំ “Spring Loaded” ដែលនឹងប្រព្រឹត្តិទៅតាមរយៈអនឡាញ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ១០ព្រឹក (ម៉ោងប៉ាស៊ីហ្វិក) ដោយត្រូវនឹងម៉ោង ១២យប់ ថ្ងៃអង្គារនេះហើយ ក្នុងប្រទេសកម្ពុជាយើង។

របៀបទស្សនាព្រឹត្តិការណ៍ផ្សាយផ្ទាល់នេះ អ្នកអាចចូលទៅឆានែល Youtube ផ្លូវការរបស់ Apple រួចចុចយក Set reminder ដើម្បីឱ្យទទួលបានសារជូនដំណឹង មុនពេលព្រឹត្តិការណ៍ចាប់ផ្ដើមផ្សាយ។

មួយវិញទៀត អ្នកក៏អាចចូលទៅទស្សនាតាមរយៈគេហទំព័រ Apple ផ្ទាល់ តាមរយៈ តំណលីង ដោយប្រើ iPhone, iPad ឬ Mac និងកុំព្យូទ័រទូទៅ តាមរយៈ web browser ដូចជា Safari, Chrome និង Firefox ជាដើម។

ចំពោះព្រឹត្តិការធំដើមឆ្នាំនេះផងដែរ មានការរំពឹងទុកថា Apple នឹងដាក់បង្ហាញផលិតផលដូចជា iPad Pro, iPad mini, AirTag, Airpod 3, Apple TV, iOS 14.5, Macbook, iMac និង Mac Pro ផងដែរ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់