• 2021-04-18 22:30:45
  • ព័ត៌មាន

មិនឲ្យចាញ់ Tesla ទេ! បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់ Huawei គេចគ្រោះថ្នាក់ម៉ាអេម (វីដេអូ)

  • 2021-04-18 22:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានបញ្ចេញវីដេអូឃ្លីប បង្ហាញឲ្យឃើញពីការធ្វើតេស្ត លើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ កម្រិត៤ របស់ខ្លួន នៅលើដងផ្លូវសាធារណៈនៃទីក្រុងសៀងហៃ។

បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ កម្រិត៤ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននោះ ត្រូវបានបំពាក់លើរថយន្តអគ្គិសនី ម៉ាក Arcfox αS HBT (របស់ក្រុមហ៊ុនរថយន្តចិន BAIC Group) ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតលក់ ក្នុងចំនួនច្រើន ហើយនឹងចេញលក់នៅចុងឆ្នាំ ២០២១ នេះតែម្តង។ វាក៏ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Harmony OS ហើយមានបំពាក់ LiDar និងប្រព័ន្ធ 5G ផងដែរ។

គួរឲ្យដឹងដែរថា បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ កម្រិត៤ របស់ Huawei ដែលគេហៅថា Huawei HI System នោះ អនុញ្ញាតឲ្យរថយន្តអាចធ្វើការដោយខ្លួនឯង ដូចជា បង្កើន-បន្ថយល្បឿន, ប្តូរគន្លងផ្លូវ, ចាប់ដឹងអ្នកថ្មើរជើង, ស្គាល់ភ្លើងស្តុប, ស្គាល់ស្លាកសញ្ញាចរាចរណ៍ និង ស្ថានការណ៍គ្រប់បែបយ៉ាង ដែលយើងអាចជួបប្រទះ ក្នុងការបើកបរប្រចាំថ្ងៃ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់