• 2021-04-13 05:00:54
  • ព័ត៌មាន

ទិញ​ Galaxy S21 5G ​Series ​អាច​នឹង​បាន​ម៉ូតូ​ Zoomer​ ត្រូវ​លើក​ពេល​ទៅ​ខែ​ឧសភា​វិញ​

  • 2021-04-13 05:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធិចាប់ឆ្នោតឈ្នះរង្វាន់ពីការទិញ Galaxy S21 Series 5G របស់ក្រុមហ៊ុន សាមសុង ត្រូវបានប្រកាសលើកពេលចំនួន ៣ សប្តាហ៍ចាប់ពីថ្ងៃទី ១មេសារហូតដល់ថ្ងៃទី ២ មិថុនាឆ្នាំ ២០២១ ដោយសារការផ្ទុះឡើង​កូវីដ​១៩ ​ក្នុងសហគមន៍ព្រឹត្តិការណ៍ ២០កុម្ភៈ​។​

ចំពោះ​រង្វាន់​នៅ​ដដែល​មិន​បន្ថយ​ទេ ដោយគ្រាន់តែទិញ Galaxy S21 5G ស៊េរី អ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់ធំ​ដូច​ជា ​ម៉ូតូ​ Honda ADV ​សរុប 4 ​រង្វាន់​មាន​ម៉ូតូ Honda ZOOMER X សរុប 4 រង្វាន់,ទូរទស្សន៍ Samsung 75 អ៊ីញសរុប 12 រង្វាន់និង Samsung ថេប្លេត A7 សរុប 24 រង្វាន់។ ក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោត តាមកាលបរិច្ឆេទខាងក្រោម៖

-ចាប់លើកទី 1៖ ថ្ងៃទី16 ខែឧសភា ឆ្នាំ 2021

-ចាប់លើកទី 2៖ ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2021

-ចាប់លើកទី 3៖ ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2021

-ចាប់លើកទី 4៖ ថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2021

លើសពីនេះទៀត អ្នកនឹងទទួលបានរង្វាន់ភ្លាមៗជាច្រើនដូចជា៖ ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W),ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover), បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ), ស៊ីមស្មាតលេខពិសេសតម្លៃ $54 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍។

​​​គោលបំណងនៃការផ្តល់ជូនមហារង្វាន់នេះ គឺដើម្បីអរគុណដល់អតិថិជនតែងតែគាំទ្រស្មាតហ្វូត សាមសុង ទាំងអស់ទទួលបាននូវអារម្មណ៍ភ្ញាក់ផ្អើលដ៏គ្មានព្រំដែនជាមួយនឹងកំពូលបច្ចេកវិទ្យា និងភាពអស្ចារ្យដ៏ល្អឯកគ្មានគូប្រៀបពីកំពូលស្មាតហ្វូនល្អផ្តាច់គេប្រចាំឆ្នាំ 2021 ព្រមទាំងឈ្នះរង្វាន់ដ៏ច្រើន​ថែម​ទៀត។

បញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង នឹងធ្វើការចាប់ឆ្នោតស្វែងរកអតិថិជនមហាសំណាងពីការទិញ Galaxy S21 5G ស៊េរី តាមរយៈការផ្សាយផ្ទាល់ក្នុងកម្មវិធី A1 Twist Concert លើកញ្ចក់ទូរទស្សន៍ MyTv ចាប់ពីម៉ោង 11:00-12:00 ថ្ងៃត្រង់។ ​សម្រាប់អ្នកឈ្នះទាំងអស់នឹងត្រូវធ្វើការប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ សាមសុង ថែម​ទៀត​ផង។​ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

សាមសុង…(Change the shape of the future) ​ផ្លាស់​ប្តូរ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ពិភពលោក​ពុំ​ធ្លាប់​មាន​សម្រាប់​អនាគត​។ សាមសុង…​ជា​ទី​ទុក​ចិត្ត​បំផុត…!!

​ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ នៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរសព្ទ៖ 1800-203232 ៕

អត្ថបទ៖ រក្សា

មតិយោបល់