• 2021-04-13 01:41:13
  • ព័ត៌មាន

មក​ដឹង​ដំណឹងប្រកាសចេញប្អូនពៅ​ត្រកូល Z ជា​​ស្មាតហ្វូនបត់របស់ Samsung

  • 2021-04-13 01:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung នឹងប្រកាសចេញស្មាតហ្វូនបត់ជំនាន់ថ្មីបំផុត Galaxy Z Fold 3 និង Galaxy Z Flip 2 លឿនជាងឆ្នាំមុន ដោយវានឹងប្រព្រឹត្តិទៅនៅអំឡុងខែកក្កដា នាពេលខាងមុខ។

យោងទៅតាមរបាយការណ៍ជាច្រើនបានបង្ហាញថា ស្មាតហ្វូនបត់ជំនាន់ថ្មីនេះ នឹងប្រើបន្ទះបង្ហាញ LTPO ដែលមានកាមេរ៉ាបង្កប់ក្រោមអេក្រង់ និងគាំទ្រប៊ិច S-pen ថែមទៀតផង។ ចំណែកឯថាមពលថ្មរបស់ Z Fold 3 នឹងប្រើថ្មចំនួនពីរផ្នែក (២ Cell) ដោយមានថាមពលសរុប 4380 mAh ដែលតិចជាងថាមពលសរុបរបស់ Z Fold 2 ដែលឡើងដល់ទៅ 4500 mAh ឯណោះ។

ចំពោះថាមពលថ្មតូចជាងមុននេះ ត្រូវបានគេរំពឹងថាវានឹងស្ថិតក្នុងទម្រង់តូច និងស្រាលជាងមុនផងដែរ។ លើសពីនេះទៀតចំពោះអេក្រង់បត់ធំនៅខាងក្នុងរបស់ Z Fold 3 ត្រូវបានគេរំពឹងថានឹងរួមតូចជាងមុននៅត្រឹម ៧,៥៥ អ៊ិញ ខុសពី Z Fold 2 ដែលមានទំហំធំជាងបន្ដិច ដល់ទៅ ៧,៦ អ៊ិញ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់