• 2021-04-13 01:14:06
  • ព័ត៌មាន

ករណី​កម្រ​កើត​មាន​! iPhone 11 Pro ដាក់ logo ខុសកន្លែង​​កំពុងដាក់លក់​តម្លៃជិតបីពាន់​ដុល្លារ

  • 2021-04-13 01:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត iPhone ខុសស្ដង់ដាដ៏កម្រមួយនេះត្រូវបានលក់ក្នុងតម្លៃ ២៧០០ដុល្លារ នេះបើយោងទៅតាមប្រភព Internal Archive ដែលបានចែកចាយក្នុងបណ្ដាញសង្គម Twitter ។

ទូរសព្ទ​របស់ Apple មួយ​គ្រឿង​ខាង​លើ​នេះជា​គំរូ​ដើម iPhone 11 Pro ដែលមានស្លាកសញ្ញា Apple ដាក់ខុសទីតាំងមិនចំកណ្ដាលហើយ​ផ្នែកខាងក្រោមនៃ​រូប​រូបផ្លែប៉ោម ក៏មានមិនស្មើគ្នាដែរ តែ​វា​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង​។​

នៅក្នុងសង្វាក់ផលិតកម្មរបស់ Apple មានស្តង់ដារត្រួតពិនិត្យគុណភាពតឹងរឹង គឺដើម្បីការពារកំហុសក្នុងការផលិត ប៉ុន្តែនេះមិនបានន័យថាពួកគេមិនដែលបង្កើតកំហុសនោះទេ ជាក់ស្ដែងដូចខាងលើ​នេះអញ្ចឹង​។

គួរបញ្ជាក់ថាទូរសព្ទដ៏កម្រនេះត្រូវបានទិញនៅក្នុង Apple Store ហើយអតិថិជនបានរក្សាវាទុក និងលក់បន្តក្នុងតម្លៃថ្លៃជាងមុន ត្បិតវាជារបស់កម្រមួយរបស់ Apple។

ទោះជាយ៉ាងណាក៏ដោយ ពីមុន​ផលិតផលរបស់ Apple ផលិតខុសពីស្ដង់ដាមិនមែនមិនធ្លាប់មាននោះទេគ្រាន់តែផលិតទាំងនោះមិនបានមកដល់ដៃអ្នកប្រើប្រាស់នោះទេ។ ជាទូទៅ គេ​បាន​ដកចេញនៅរោងចក្រផ្ទាល់តែម្ដង រីឯផលិតផលខាងលើអាចមកពីកត្តាបច្ចេកទេសចន្លោះប្រហោង អំឡុងពេលត្រួតពិនិត្យតែប៉ុណ្ណោះ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់