• 2021-04-12 02:32:16
  • ព័ត៌មាន

ឧបករណ៍ VR របស់ Apple នឹងលេចវត្តមាននៅប៉ុន្មានខែខាងមុខនេះហើយ

  • 2021-04-12 02:32:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple គ្រោងនឹងប្រកាសចេញ ឧបករណ៍ VR នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ដោយនឹងដាក់ឱ្យអ្នកអភិវឌ្ឍស្រាវជ្រាវប្រើប្រាស់ជាមុន ដើម្បីរកឃើញបទពិសោធន៍ពិសេសៗសម្រាប់ឧបករណ៍នេះបន្ថែមទៀត មុននឹងប្រកាសចេញជាផ្លូវការ នេះបើយោងទៅតាមរបាយការណ៍ថ្មីមួយពីទីភ្នាក់ងារព័ត៌មាន Bloomberg។

យោងតាមដំណឹងលេចធ្លាយជាច្រើនពីប្រភពគួរឱ្យទុកចិត្ត បានរំពឹងទុកថា វ៉ែនតា VR នឹងមានកម្រិតបង្ហាញដល់ទៅ 8K, បំពាក់ដោយលែនកាមេរ៉ាច្រើនជាង១២គ្រាប់ ដើម្បីតាមដានចលនាបញ្ជារផ្សេងៗរបស់អ្នកប្រើឱ្យកាន់តែប្រសើរ។

គំនូសព្រាង ឧបករណ៍ VR ដែលបានលេចធ្លាយកន្លងមក

លើសពីនេះ គេក៏រំពឹងថា វានឹងមានបច្ចេកវិទ្យាតាមដានចលនាភ្នែកអ្នកប្រើភ្ជាប់មកជាមួយ ក្រៅពីនេះបន្ទះឈីបកម្លាំងខ្លាំង Apple Silicon M1 ដែលធ្លាប់បានបំពាក់លើមាស៊ីនកុំព្យូទ័រ Mac និងប្រព័ន្ធសំឡេងពីរោះរណ្ដំលើ AirPods Pro ក៏នឹងត្រូវ Apple យកមកបំពាក់លើវ៉ែនតា VR ជំនាន់ថ្មីរបស់ខ្លួនផងដែរ។

របាយការណ៍ខាងលើបន្ថែមថា ផលិតផល VR របស់ Apple ដែលលេចដំណឹងតាំងពី ឆ្នាំ២០១៥ មកនេះ បើសិនជាអាច Apple នឹងមិនធ្វើវាលើអនឡាញនោះទេ ដោយពួកគេចង់បញ្ចេញវានៅក្នុងព្រឹត្តិការណ៍ ដោយមានក្រុមអ្នកសារព័ត៌មាន និងក្រុមអ្នកអភិវឌ្ឍមកពីបណ្ដាប្រទេសជាច្រើនចូលរួម ដូចទៅព្រឹត្តិការណ៍ដែល Apple ធ្លាប់ធ្វើពីមុនកន្លងមក។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ត្បិតជំងឺរាតត្បាតកូវីដ១៩ មិនទាន់បានបញ្ចប់ ឧបករណ៍ VR របស់ Apple អាចនឹងត្រូវបញ្ចេញក្នុងព្រឹត្តិការណ៍អនឡាញ WWDC នាពេលខាងមុខនេះ៕

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ កុសល

មតិយោបល់