• 2021-04-08 09:54:23
  • ព័ត៌មាន

មិត្តហ្វូនឧបត្ថម្ភលុយ ១០ម៉ឺនដុល្លារក្នុងឱកាសខួបទី ១៥៨ទិវាពិភពលោកកាកបាទក្រហម

  • 2021-04-08 09:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរខួបលើកទី 158 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ 2021 ខាងមុខនេះ លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុន VIETTEL (CAMBODIA) PTE. LTD. ក្រោមស្លាកសញ្ញា “មិត្តហ្វូន” បានឧបត្ថម្ភថវិកាចំនួន 10ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា។

លោក Phung Van Cuong បានថ្លែងថា៖ “សកម្មភាពដែលយើងបានចូលរួមនាខណៈនេះគឺមិនខុសពីការចូលរួមជារៀងរាល់ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ ឧសភា ឡើយ។ កន្លងមកនេះ យើងតែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗ ជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសធម៌ជាច្រើនទៀតក្រោមកិច្ចការងារទំនួលខុសត្រូវសង្គមរបស់មិត្តហ្វូន”

លោកបានបន្តថា “យើងសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមរបស់មិត្តហ្វូនកន្លងមកជាមួយរាជរដ្ឋាភិបាល បានផ្តល់សារៈប្រយោជន៍យ៉ាងធំធេងសម្រាប់ប្រជាជនកម្ពុជា។ មិនថាក្នុងកាលៈទេសៈណាក៏ដោយយើងតែងតែចូលរួមអមដំណើរជាមួយរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ជាពិសេសកាកបាទក្រហមកម្ពុជា ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ 19 និងកសាងភាពធន់របស់សង្គមជាតិឲ្យកាន់តែរឹងមាំ” លោកបន្ថែម។

លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុន VIETTEL (CAMBODIA) PTE. LTD

ជាមួយនឹងទស្សនវិស័យអាជីវកម្មរបស់ខ្លួន “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” ចាប់តាំងពីបើកដំណើរការអាជីវកម្មដំបូងរបស់ខ្លួនមក មិត្តហ្វូនបានក្លាយជាប្រតិបត្តិករឈានមុខគេក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនដើម្បីកែលំអ និងលើកស្ទួយស្ថានភាពជីវិតរស់នៅ សុខភាព ការអប់រំ របស់ប្រជាជនកម្ពុជាជាអាទិ៍៖ បរិច្ចាគមូលនិធិជំងឺកូវីដ 19 ភ្ជាប់អ៊ីនធឺណិតទៅសាលារៀនជិត 1500 កន្លែងក្នុងរយៈពេល 5 ឆ្នាំ ឧបត្ថម្ភកម្មវិធី “នេះមិនមែនជាសុបិន” ក្នុងការជួយស្វែងរកសាច់ញាតិដែលបាត់បង់ជាង 100 គ្រួសារនាសម័យសង្គ្រាម ឧបត្ថម្ភដល់ការវះកាត់សម្រាប់កុមារក្រីក្រចំនួន 472 នាក់ ផ្តល់អ៊ីនធឺណិតសម្រាប់បណ្តាញអប់រំស្រាវជ្រាវកម្ពុជា រៀបចំការត្រួតពិនិត្យសុខភាពនិងផ្តល់ថ្នាំឥតគិតថ្លៃ រៀបចំកម្មវិធី Munny Care ដើម្បីជួយសំរួលសម្ភារៈសិក្សាសំរាប់សិស្សក្រីក្រ។ ទឹកប្រាក់សរុបដែលមិត្តហ្វូនបានចូលរួមចំណែកក្នុងការធ្វើសកម្មភាពទំនួលខុសត្រូវសង្គមបានកើនឡើងដល់ 85 លានដុល្លារអាមេរិក។

ស្វែងរកព័ត៌មានថ្មីៗបន្ថែមទៀតដោយចូលទៅកាន់គេហទំព័ររបស់មិត្តហ្វូន www.metfone.com.kh ឬទំព័រហ្វេសប៊ុកមិត្តហ្វូន www.fb.com/metfone.closer

មតិយោបល់