• 2021-04-06 08:42:47
  • ព័ត៌មាន

​ធ្លាប់​តែ​ផលិត​ទូរសព្ទ Xiaomi ​ប្រកាស​ក្ដែងៗ​ផលិត​រថយន្ត​អគ្គិសនី​ថែម​ទៀត​

  • 2021-04-06 08:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ​Xiaomi ​បាន​បង្ហោះ​សារ​ផ្លូវការ​នៅ​លើ​គណនី​ Twitter ​របស់​ខ្លួន​​ដើម្បី​​បញ្ជាក់​​ដំណឹង​​នៃ​​ការ​​ឈាន​​ជើង​​ចូល​​ឧស្សាហកម្ម​ផលិត​យានយន្ត​​ ​ដែល​ក្រុមហ៊ុន​​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​យាន​យន្ត​អគ្គិសនី​ដ៏​ឆ្លាត​វៃ- Xiaomi Smart Electric Vehicles ។

រឹត​តែ​ច្បាស់​ជាង​នេះ​ទៀត​នោះ ក្រុមហ៊ុន​​ក៏​បាន​​វិនិយោគ​ទឹកប្រាក់​ក្នុង​ទំហំ ១,៥ ប៊ីលាន​ដុល្លារ​អាមេរិក​ឯណោះ ដើម្បី​ប្រជែង​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​កំពុង​ល្បី​ក្នុង​ស្រុក​ដូច​ជា BYD និង Nio ​។​

អំឡុងពេល Xiaomi សហការនឹង Bestune ឆ្នាំ ២០១៨

​មុន​នឹង​ឈាន​ដល់​ការ​ប្រកាស​បែប​នេះ ​កាល​ពី​ឆ្នាំ ២០១៨ ​ក្រុមហ៊ុន​ធ្លាប់​បាន​សហការ​ជាមួយ​នឹង​សម្ព័ន្ធ​ FAW Group ​ផលិត​រថយន្ត​ក្នុង​ស្រុក​ ​អំឡុង​ពេល​ក្រុមហ៊ុន ​Bestune​ ​ប្រកាស​ចេញ​ម៉ូឌែល T77 Redmi SUV ​ក្នុង​នោះ​កិច្ច​ព្រមព្រៀង​រវាង​របស់ Xiaomi ​និង​ Bestune គឺ​ផលិត​ Software ​តែ​ប៉ុណ្ណោះ​មាន​ឈ្មោះ​ថា Xiao AI ​​។

រថយន្ត SUV ម៉ូឌែល T77 Redmi 2018 ដែល Xiaomi សហការនឹង Bestune

​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ធ្លាប់​ល្បី​ល្បាញ​ឈ្មោះ​ Xiaomi ​ផលិត​និង​លក់​ស្មាតហ្វូន​ ​ពេល​នេះ​ក្រុមហ៊ុន​ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ផលិតផល​របស់​ខ្លួន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ ២០២១ ​នេះ។

ដោយឡែក​ព័ត៌មាន​លម្អិត​បន្ថែម​អំពីសង្វាក់​ផលិត​កម្ម​ផ្ទាល់​ផ្តាច់​មុខ​របស់​ Xiaomi ​ក៏​ដូច​ជា លក្ខណៈ​បច្ចេកទេស​និង​តម្លៃ​ ក៏​មិន​ទាន់​ចេញ​រូប​រាង​នៅ​ឡើយ​ដែរ​។​ សូម​រង់ចាំ​តាម​ភាគ​បន្ត៕

សេចក្តី​ប្រកាសអំពី Xiaomi Smart Electric Vehicles

ប្រភព៖ CNBC ប្រែ​សម្រួល៖ រក្សា

មតិយោបល់