• 2021-04-06 01:55:13
  • ព័ត៌មាន

ចង់​ប្រើ​អ៊ីនធឺណិត​ល្បឿនលឿន 4.5G ត្រូវមានលក្ខខណ្ឌពិសេស

  • 2021-04-06 01:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់​តែង​តែ​រអ៊ូ​ នៅ​ពេល​ក្រុមហ៊ុន​ទូរសព្ទ​មួយ​ចំនួន​ផ្សព្វផ្សាយ​ពី​ បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន 4G ដែល​ឥឡូវ​បាន​អាប់ដេត​ឡើង​ដល់​ជំនាន់ 4.5G តែ​ពេលប្រើប្រាស់ជាក់ស្តែង​ទៅជាមាន ល្បឿន​​យឺត​ដូច​​ក្ដាម​ ។

រូបតំណាង/ បុរស​ម្នាក់​កំពុង​ប្រើអ៊ឺនធើណិត​លេង​ហ្វេសប៊ុក​

លោក ស៊ង នីម អនុ​ប្រធាន​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន Metfone បាន​បញ្ជាក់​បញ្ចប់​ការ​មន្ទិល​នេះថា ការប្រើប្រាស់​​បច្ចេកវិទ្យា​ 4.5G មិន​បាន​ន័យ​ថា​ គ្រប់​ទូរសព្ទ​ទាំង​អស់សុទ្ធ​តែ​អាច​ទទួល​បាន​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន​ចុងក្រោយ​នេះ​ទេ។

លោក​បាន​លើក​​ឡើង​លក្ខខណ្ឌ ៣ សម្រាប់​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន​ដូចជា ៖

ឧបករណ៍គាំទ្រ​៖ ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿងលឿន​នេះ​បាន អ្នកប្រើប្រាស់​ត្រូវការ​ឧបករណ៍​ដែល​គាំទ្រ​បច្ចេកវិទ្យា​ 4.5G គឺ​ទាល់​តែ​ទូរសព្ទ​ស៊េរី​ចុងក្រោយ​មិន​ថា Samsung, Apple, Huawei ឬ Sony។

សេវា​គ្រប​ដណ្ដប់​៖ ដោយសារ​ក្រុមហ៊ុន​មិនទាន់​ពង្រីក​​សេវា​គ្រប់​ដណ្តប់​ទូលំទូលាយ​ បច្ចេកវិទ្យា 4.5G ប្រើប្រាស់​បាន​តែ​នៅ​ទីក្រុង និង​ទី​ប្រជុំ​ជន​​មួយ​ចំនួន​ប៉ុណ្ណោះ។

ប្តូរស៊ីមថ្មី៖ អតិថិជន​​ត្រូវ​​ប្តូរ​ SIM ថ្មី បើ​សិន​កំពុង​ប្រើ​ស៊ីម 2G ឬ 3G តែ​បើ​ប្រើ​ស៊ីម 4G វា​​នឹង​ភ្ជាប់​ប្រើ​​បច្ចេកវិទ្យា 4.5G​ដោយ​ស្វ័យ​ប្រវត្តិ​។

រំឮក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១៨ កន្លង​មក​​​ក្រុមហ៊ុន Metfone និង Smart បាន​ដាក់​ដំណើរការ​ប្រព័ន្ធ 4.5G ។ បច្ចេកវិទ្យា​អ៊ីនធឺណិត​ 4.5G អាច​ធ្វើ​ឲ្យ​ល្បឿន​អ៊ីនធឺណិត​លឿន​ជាង​មុន ១០ ដង​បើ​ធៀប​បណ្ដាញ 4G៕

អត្ថបទ៖ រក្សា

មតិយោបល់