• 2021-04-05 07:54:08
  • ព័ត៌មាន

ច្បាស់ដល់ម្លុឹងៗ!សមត្ថភាពពិសេស​លើ​លែនមីក្រូទស្សន៍របស់ Oppo Find X3

  • 2021-04-05 07:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo ទើបបញ្ចេញស្មាតហ្វូនកំពូលរបស់ខ្លួន Find X3 Pro ដោយមានរចនាបទតួខ្លួនប្លែក ពិសេសគឺផ្នែកកាមេរ៉ាក្រោយមានសភាពងើបចេញពីតួខ្លួនកញ្ចក់របស់វា។ កាន់តែពិសេសគឺលែន Macro ទំហំ 3MP របស់វាមានសមត្ថភាពអាចថតពង្រីកបានដល់ទៅ 60x ធ្វើឱ្យកម្រិតថតរូបរបស់វាដូចទៅនឹង ឧបករណ៍មីក្រូទស្សន៍ពិតៗអ៊ីចឹងដែរ។


បើតាមការសាកល្បងកាមេរ៉ាក្រោយរបស់វា ពីប្រភព MacRumors ឃើញថាគុណភាពថតរូបពីលែន Macro គឺផ្ដល់បទពិសោធណ៍ថ្មីបន្ថែមមួយទៀតដល់អ្នកថតរូប ពិសេសអ្នកចូលចិត្តថតវត្ថុកៀកៗ ដោយវាផ្ដល់កម្រិតពង្រីក ពណ៌នៃរូប និងកម្រិតច្បាស់បានយ៉ាងប្រសើរ។ សូមទស្សនាវីដេអូខាងក្រោម ដើម្បីដឹងពីលែន macro ទំហំ 3MP មានមុខងារដូចមីក្រូទស្សន៍នេះ៖

រំឮក​បន្តិច​ផង​ដែរ​ថា ត្បិតផ្នែកខាងក្រោយរបស់ Oppo Find X3 Pro មើលទៅដូចមានលែន៣គ្រាប់ ប៉ុន្ដែការពិតវាមានលែនដល់ទៅ ៤គ្រាប់ ហើយក្រៅពីលែន macro មានទំហំ 3MP គឺមានលែនទំហំ 50MP ពីរគ្រាប់ជាប្រភេទ wide និង ultrawide ដែលជាសែនស័រ IMX766 ផ្គត់ផ្គង់ដោយ Sony។ ចំណែកលែនមួយគ្រាប់ទៀត មានទំហំ 13 MP ជាប្រភេទ telephoto៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់