• 2021-04-05 03:30:54
  • ព័ត៌មាន

ត្រឹម១នាទី Xiaomi លក់​កំពូលស្មាតហ្វូន​​ដាច់​អស់​ទាស់បាន១៨០ លានដុល្លារ

  • 2021-04-05 03:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi ទើបប្រកាសលក់ស្មាតហ្វូនកំពូល Mi 11 Ultra និង Mi 11 Pro លើគណនីផ្លូវការ Weibo របស់ខ្លួនកាលពីថ្មីៗនេះ ដែលជាលទ្ធផលឃើញថា ត្រឹមតែរយៈពេល១នាទី ពួកគេលក់បានទឹកប្រាក់ ១,២ពាន់លានយ័ន ឬស្មើនឹងប្រមាណ ១៨២ លានដុល្លារ ឯណោះ។ ស្មាតហ្វូនទាំងពីនេះត្រូវបានគេមើលឃើញថា លក់ដាច់បំផុតនៅក្នុងទឹកដីកំណើត ប្រទេសចិន។

Xiaomi Mi 11 Pro និង Mi 11 Ultra ជាស្មាតហ្វូនទើបប្រកាសចេញ ដែលដំណើរការដោយបន្ទះឈីប Snapdragon 888 មានទំហំអេក្រង់ ៦,៨១អ៊ិញ ទ្រទ្រង់ refresh rate 120Hz ប្រើអេក្រង់ប្រភេទ AMOLED និងប្រើសែនស័រកាមេរ៉ា GN2 របស់ Samsung ដែលប្រើជាលែនដើម និងមានថាមពលថ្ម 5000mAh ជាមួយនឹងកម្លាំងសាក 67W (សាកតាមខ្សែ និងមិនប្រើខ្សែ)។

ចំពោះ Mi 11 Ultra ក៏បន្ថែមសែនស័រ 48MP ជាលែន periscope និងលែន ultrawide ផងដែរ លើសពីនេះ វាក៏មានអេក្រង់ខ្នាតតូចមួយនៅភ្ជាប់នឹងប្រព័ន្ធកាមេរ៉ាខាងក្រោយ ដោយងាយស្រួលឱ្យអ្នកប្រើលែនដ៏ច្បាស់របស់វានៅខាងក្រោយនោះ ថតរូប Selfie បានយ៉ាងងាយស្រួលផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់