• 2021-04-05 02:09:55
  • ព័ត៌មាន

iMac ជំនាន់ថ្មីនឹងប្ដូរខ្នាតអេក្រង់ធំជាង​មុន​ខ្លាំង​​ លើស​ពីទំហំ២៧អ៊ិញ

  • 2021-04-05 02:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iMac នឹងត្រូវបានរចនារូបរាងបន្ថែមទៀត នឹង​បំពាក់​អេក្រង់ធំជាងមុនគឺធំជាង iMac ទំហំ ២៧ អ៊ិញដែលធ្លាប់មាន ហើយនឹងប្រកាសចេញនៅឆ្នាំនេះតែម្ដង នេះបើយោងទៅតាម អ្នកផ្ដល់ដំណឹងលេចធ្លាយដែលអាចជឿទុកចិត្តបាន l0vetodream ដែលបានបង្ហោះសារលើ Twitter កាលពីថ្មីៗនេះ។

គួរដឹងថាបច្ចុប្បន្ន Apple កំពុងលក់ iMac លើទីផ្សារដោយមានទំហំអេក្រង់ចាប់ពី ២១,៥ អ៊ិញនិង ២៧ អ៊ិញហើយ Apple ក៏មិនបានផ្លាស់ប្ដូររូបរាង iMac ច្រើននោះទេ តាំងពីអំឡុង ឆ្នាំ២០១២ មកម្លេះ។

គួរបញ្ជាក់ថា ប្រភពខាងលើគ្រាន់តែបញ្ជាក់ថា iMac ម៉ូដែលថ្មីនឹងមានអេក្រង់ធំជាងខ្នាត ២៧អ៊ិញ ប៉ុន្ដែមិនបានបញ្ជាក់ថាវាមានទំហំប៉ុណ្ណានោះទេ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ បើយោងទៅតាម Bloomberg វិញបានបង្ហាញថា iMac ជំនាន់ថ្មីនឹងមានអេក្រង់ដូចទៅនឹង Pro Display XDR ដែលមានខ្នាតអេក្រង់ដល់ទៅ ៣២អ៊ិញ និងមានគែមអេក្រង់ស្ដើងជាមុនថែមទៀតផងដែរ។

ដូចនេះយោងទៅតាមប្រភពទាំងពីរ iMac ជំនាន់ថ្មីអាចនឹងមានអេក្រង់ ហក់ដល់ទៅ ៣២អ៊ិញ ដែលជាអេក្រង់អ្នកកាត់ត និងអ្នករចនាជាច្រើនចង់បានតាមការប្រើប្រាស់ប្រចាំថ្ងៃ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់