• 2021-04-03 00:30:00
  • ព័ត៌មាន

ទំនងៗ​ណាស់! realme ​ចុះ​ថ្លៃ​ឲ្យ​ហើយ​មាន​រង្វាន់​ទៀត​បើ​ទិញ​ទូរសព្ទ​ទាំង​នេះ​

  • 2021-04-03 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន realme ​បាន​បង្កើត​កម្មវិធី​ពិសេស​មួយ​សម្រាប់​អតិថិជន​របស់​ខ្លួន​ ​ដោយ​មាន​ការ​ផ្តល់​ជូន​នូវ​តម្លៃ​ថ្មី​ ហើយ​ថែម​ទាំង​មាន​កាដូ​ជា​ច្រើន​សន្ធឹក​សន្ធាប់។ តម្លៃ​ដែល​ក្រុមហ៊ុន​នឹង​ផ្តល់​ជូន​នោះ​មាន​ ៤ ​ម៉ូឌែល​​គឺ​ realme C12​តម្លៃថ្មី129$ (តម្លៃចាស់ 139$),​ realme C15 តម្លៃថ្មី149$ (តម្លៃចាស់ 169$), realme 7i​ តម្លៃថ្មី 229$ (តម្លៃចាស់ 249$), realme 7 តម្លៃថ្មី 269$ (តម្លៃចាស់ 289$)។​

​ដើម្បី​អបអរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ អ្នក​ដែល​កំពុង​ស្វែង​រក​ជាវទូរសព្ទ​សម្រាប់​ធ្វើ​ជា​កាដូ​ជូន​មនុស្ស​ជា​ទី​ស្រលាញ់​អាច​រក​មើល​បាន ​ហើយ​លក្ខណៈ​សម្បត្តិ​របស់​វា​មាន​រៀបរាប់​លម្អិត​ខាងក្រោម​៖

- realme C12​ ជាមួយតម្លៃ129$ (តម្លៃចាស់ 139$)

កាន់ថ្មបានរហូតដល់ 57​ ថ្ងៃជាមួយថាមពលថ្មធំ ​6000mAh ហើយវាមានអេក្រង់ដំណក់ទឹកទំហំ 6.5 អ៊ីញ​​ដែលមាន RAM 3GB និង​ memory 32GB អាចបន្ថែមMicroSD បានដល់ 256GB និងបន្ទះឈីប Helio G35 ជួយសម្រួលដល់ការកម្សាន្តកាន់តែរលូន។ ចំនែកការថតរូបបានច្បាស់ស្អាត ដែលមានកាមេរ៉ាក្រោយ 3គ្រាប់ 13MP កាមេរ៉ាមុខ AI 5MP ។ ការផ្តល់ជូនកាដូរួមមាន៖ ស្រោមដាក់ទូរស័ព្ទ និង ស៊ីមស្មាតធំហ្មង12សប្តាហ៍។

- realme C15 ជាមួយតម្លៃ149$ (តម្លៃចាស់ 169$)

សាកសមបំផុតសម្រាប់់ការកម្សាន្ត វាមានអេក្រង់ទំហំធំ 6.5 អ៊ីញ បំពាក់បន្ទះឈីប Snapdragon 460ដែលមាន RAM 4GB និង​ memory 64GB កាមេរ៉ាលំដាប់ AI 4គ្រាប់ 13MP កាមេរ៉ាមុខ AI 8MP នឹងថាមពលថ្មធំ6000mAh ជាមួយ​ការ​សាក​ថ្ម​លឿន​18W​​ ។ ​ការផ្តល់ជូនកាដូរួមមាន៖ អាវយឺត​ កាបូបស្ពាយចំហៀង កាសខ្សែ និង ស៊ីមស្មាតធំហ្មង 12 សប្តាហ៍។

- realme 7i​ ជាមួយតម្លៃ 229$ (តម្លៃចាស់ 249$)

សាកសមបំផុតចំពោះអ្នកចង់បានអេក្រង់លឿន អូសមិនទាក់ ដោយវាមានអេក្រង់រលូន 90Hzទំហំធំ 6.5អ៊ីញ HD plus បំពាក់បន្ទះឈីប Snapdragon 662 ដែលមាន RAM 8GB និង​ memory 128GB។ ការថតរូបកាន់តែឡូយជាមួយ កាមេរ៉ា AI 4គ្រាប់ 64MP កាមេរ៉ាមុខទម្លុះអេក្រង់​ 16MP​ នឹងថាមពលថ្ម 5000mAh ជាមួយការសាកថ្មលឿន18W ។ ការផ្តល់ជូនកាដូរួមមាន៖​កាតាបស្ពាយ ដបទឹក បាសប្លូធូ និង ស៊ីមស្មាតធំហ្មង 12សប្តាហ៍ Bronze(54$) ។

- realme 7 ជាមួយតម្លៃ 269$ (តម្លៃចាស់ 289$)

សាកសមបំផុតសម្រាប់អ្នកចូលចិត្តលេងហ្គេម ដោយវាមានអេក្រង់រលូន 90Hzទំហំធំ 6.5អ៊ីញ HD plus បំពាក់បន្ទះឈីប Gaming Helio G95 ដែលមាន RAM 8GB និង​ memory 128GB។ ចំណែកការថតរូបកាន់តែច្បាស់ ជាមួយកាមេរ៉ាក្រោយSony 4គ្រាប់ 64MP កាមេរ៉ាមុខទម្លុះអេក្រង់​ 16MP ស្កេនក្រយៅដៃចំហៀងនឹងថាមពលថ្ម 5000mAh ជាមួយការសាកថ្មលឿន30W Dart charge ។ ការផ្តល់ជូនកាដូរួមមាន៖​ កាតាបស្ពាយ ដបទឹក, កាសក្តោបត្រចៀកប្លូធូ និង ស៊ីមស្មាតធំហ្មង 12 សប្តាហ៍ Bronze(54$) ។

  • realme 7 pro ជាមួយតម្លៃ 369$

ត្រូវម៉ាច់តែម្តងសម្រាប់អ្នកចង់សាកបច្ចេកវិទ្យាថ្មី គឺបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart charge សាកពី​ 0% ទៅ 100% មិនដល់ ១ ម៉ោង ហើយវាក៏មានអេក្រង់ទំហំ6.4អ៊ីញ Super AMOLED លំដាប់Flagship បំពាក់បន្ទះឈីបQualcomm Snapdragon 720G ដែលមាន RAM 8GB និង​ memory 128GB កាមេរ៉ាក្រោយSony 4គ្រាប់ 64MP កាមេរ៉ាមុខទម្លុះអេក្រង់​ 32MP ស្កេនក្រយៅដៃក្រោមអេក្រង់និងថាមពលថ្ម។​ ការផ្តល់ជូនកាដូរួមមាន៖​​ ដបទឹក, កាសក្តោបត្រចៀកប្លូធូ និង ស៊ីមស្មាតធំហ្មង 12 សប្តាហ៍ Bronze(54$) ។

ប្រញ៉ាប់ឡើង ចំនួនមានកំណត់!​ ការផ្តល់ជូនពិសេសនេះចាប់ផ្តើមពីថ្ងៃទី 3 ដល់ 16 មេសា ឆ្នាំ 2021សម្រាប់ realme C12 ចំនែកម៉ូឌែលផ្សេងទៀតរហូតដល់អស់ពីស្តុក​​។

អត្ថបទ៖ រក្សា

មតិយោបល់