• 2021-04-02 01:57:03
  • ព័ត៌មាន

លេចវត្តមានម៉ូតូ LAMBRETTA ២០២១ ពណ៌ទឹកសមុទ្រ ដាក់លក់នៅខ្មែរ កំពុងទាក់ចិត្តស្រីៗខ្លាំង

  • 2021-04-02 01:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ហាងលក់ម៉ូតូមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ឈ្មោះ 90s Custom បាននាំយកម៉ូតូ LAMBRETTA V125 ស៊េរីឆ្នាំ២០២១ ពណ៌ទឹកសមុទ្រមកដាក់លក់ ដែលបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ជាពិសេសគឺនារីៗតែម្តង ដោយសារតែពណ៌ដ៏ស្រស់ឆើតឆាយរបស់វា។

ម៉ូតូ LAMBRETTA ដែលមានរូបរាងតូចច្រឡឹងនេះ គ្រប់គ្នាសឹងតែភ្លេចឈ្មោះទៅហើយ ក្រោយពីបាត់វត្តមានចេញពីទីផ្សារប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ។ តែយ៉ាងណាក៏ដោយ ថ្វីបើរក្សាការឌីហ្សាញរូបរាងបែប Classic ប៉ុន្តែវាបានបន្ថែមលក្ខណៈពិសេសឲ្យទាន់កាន់តែទំនើប និងទាន់សម័យជាងមុន។

ជាក់ស្តែងម៉ូតូនេះបានបំពាក់ប្រព័ន្ធភ្លើង LED មួយជុំម៉ូតូតែម្តង សូម្បីតែចង្កៀងមុខ ស្តុបស៊ីញ៉ូឆ្វេងស្តាំ និងចង្កៀងក្រោយ។ មិនតែប៉ុណ្ណោះ វាថែមទាំងមានកន្លែងសាកថ្មទូរសព្ទ និងប្រអប់ដាក់អីវ៉ាន់ទៀតផង។

LAMBRETTA V125 ដែលកំពុងដាក់លក់នេះ ប្រើម៉ាស៊ីនទំហំ ១ស៊ីឡាំង មានកម្លាំង ១២៥សេសេ ជាប្រភេទម៉ូតូអូតូ ហើយអាចបើកដល់ល្បឿនអតិបរមា ៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្រិតស៊ីសាំង ២,៨លីត្រ/១០០គីឡូម៉ែត្រ។ វាប្រើហ្វ្រាំងឌីសទាំងមុខ និងក្រោយ ហើយមានចំណុះធុងសាំង ៦លីត្រ។ បើតាមការឲ្យដឹងពីហាងលក់ម៉ូតូខាងលើ ម៉ូតូ LAMBRETTA V125 មានតម្លៃ ៣ ៦៥០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់