• 2021-04-01 06:43:54
  • ព័ត៌មាន

មិនមែនតែ iOS នោះទេ Android ក៏ទាញយកទិន្នន័យអ្នកប្រើប្រាស់សំបើមដែរ លើស iOS ២០ដង

  • 2021-04-01 06:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះតែទិន្នន័យអ្នកប្រើប្រាស់មានសារៈសំខាន់ និងមានកម្មវិធីមួយចំនួនបានទាញយកទិន្នន័យផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ ទើប iOS បញ្ចេញមុខងារ iOS App Privacy ដើម្បីមើលដឹងពីកម្មវិធីណាមួយទាញយកទិន្នន័យអ្វីខ្លះពីអ្នកប្រើប្រាស់ និងមុខងារ App Tracking Transparency ក្នុងបំណងបើកសិទ្ធដល់អ្នកប្រើប្រាស់ ថាគួរអនុញ្ញាតឱ្យកម្មវិធីណាមួយតាមដានពួកគេ ឬក៏អត់។

ខាងលើគឺជារឿងរសើបពី iOS តែបើងាកមក Android វិញ ត្បិតថាឃើញស្ងាត់ៗរឿងទិន្នន័យអ្នកប្រើប្រាស់ក៏ពិតមែន ប៉ុន្ដែកាលពីថ្មីៗនេះ មានរបាយការណ៍ស្រាវជ្រាវពីលោក Douglas Leith នៅមហាវិទ្យាល័យ Trinity College បង្ហាញថាប្រព័ន្ធប្រតិបត្តិការ Android បានទាញយកទិន្នន័យអ្នកប្រើប្រាស់ លើស iOS ដល់ទៅ ២០ដង។

ប្រភពខាងលើបានបន្ថែមថា ពេលស្មាតហ្វូន Android ចាប់ដំណើរការដំបូង ទិន្នន័យរបស់អ្នកប្រើប្រាស់ទំហំ 1MB នឹងត្រូវបញ្ចូនទៅ Google ខណៈ iOS បញ្ចូនទិន្នន័យចេញតែ 42KB ប៉ុណ្ណោះទៅកាន់ Apple ហើយរៀងរាល់រយៈពេល១២ម៉ោងម្ដង Android បញ្ជូនទិន្ន័យទំហំ 1MB និង iOS បញ្ចូនទិន្នន័យចេញទំហំ 52KB។

គួរបញ្ជាក់ថា ទិន្នន័យវិភាគរបស់លោក Douglas Leith ត្រូវបានធ្វើឡើងនៅលើទូរសព្ទ iPhone 8 ដំណើរការដោយ iOS 13.6 និងទូរសព្ទ Google Pixel 2 ដើរដោរ Android 10៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់