• 2021-04-01 04:17:00
  • ព័ត៌មាន

ចូលឆ្នាំខ្មែរនៅផ្ទះក៏រីករាយ ពិសេសទិញ១ថែមកាដូ៣ ផ្ទួនៗគ្នា ជាមួយ​​ OPPO Reno Series

  • 2021-04-01 04:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលឆ្នាំខ្មែរឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ ដោយប្រជាពលរដ្ឋភាគច្រើន មិនសូវមានការជួបជុំធំដុំ ឬទៅស្រុក ឬទៅវត្ត តែភាគច្រើនក៏នៅតែអាច​​​បង្កើនភាពរីករាយក្នុងថ្ងៃចូលឆ្នាំខ្មែរបានធម្មតា ប្រសិនបើ OPPO Reno Series (Reno3, Reno4, Reno5, Reno5, 5G) ក្នុងដៃ ជាមួយនឹងបរិបទថ្មីបែបសម័យបច្ចេកវិទ្យាទំនើបនិយមស្មាតហ្វូន ទោះជានៅ​តាម​ទីប្រជុំជន វត្ត ឬរមនីយដ្ឋាន​ និង​តាម​ដង​ផ្លូវ​នានា​ក្នុង​ខេត្តឬរាជធានី​ គេ​មើល​ឃើញ​មាន​ការ​រៀបចំ​តម្លើងស្លាក "សួស្ដី​ឆ្នាំ​ថ្មី" ដើម្បីត្រៀមអបអរ តែភាគច្រើនមិនសូវមានការជួបជុំធំដុំ ដោយប្រជាពលរដ្ឋយល់ច្បាស់អំពីការណែនាំរបស់រាជរដ្ឋាភិបាលថ្មីៗនេះ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលយ៉ាងខ្លាំងពីមេរោគកូវីដ១៩ ដ៏កាចសាហាវនេះតែម្តង។​ 

ក្នុងបរិបទនេះ គេសង្កេតមើលមានការប្រែប្រួលដោយប្រជាពលរដ្ធបានប្រើប្រាស់ស្មាតហ្វូនជាការជួបជុំ ឬសួរសុខទុក្ខ តាមអនឡាញជំនួសវិញ ក្នុងករណីរវល់មិនបានជួបជុំធំដុំ ទៅស្រុកកំណើត ឬទៅវត្តជុំគ្រួសារក៏ដោយ ក៏ប្រជាពលរដ្ធផ្ញើសារជូនពរ ថតរូប ឬវីដេអូខលជួបគ្នា ដើម្បីបង្ហាញពីក្តីនឹករលឹក សួរសុខទុក្ខ ផ្ញើជាកាដូ ជាទូរសព្ទ ឬលុយកាក់ ឬសម្ភារៈប្រគេនលោកនៅវត្ត ជំនួសវិញ ដោយសម័យនេះគឺជាយុគសម័យពេញនិយមក្នុងការប្រើស្មាតហ្វូនទំនើបៗ ជាមួយនឹងមុខងារសំបូរបែបនៃកាមេរ៉ាមុខនិងក្រោយ ក្នុងការថតរូបស្អាតៗ និងវីដេអូប្លែកៗ ជាហេតុធ្វើឱ្យជីវិតកាន់តែរីករាយ និងបង្កើតភាពរស់រវើកជាមួយគ្នាក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រសិនបើអ្នកមាន OPPO Reno Series រួមមាន Reno3, Reno4 ក្នុងដៃ ពិសេសស៊េរីចុងក្រោយ Reno5 ឬ Reno5 (5G) នេះតែម្តង ។​​

ដោយយល់ច្បាស់អំពីតម្រូវការអតិថិជន ទើបក្រុមហ៊ុន OPPO បានចេញប្រូម៉ូសិនកក្រើកដើម្បីបង្កើនភាពរីករាយពិធីបុណ្យចូលឆ្នាំខ្មែរ ​ដែលអតិថិជននឹងទទួលបានកាដូ ៣ ផ្ទួនៗគ្នា ចាប់ពីថ្ងៃ ១ ដល់​ ១៦​ មេសា ឆ្នាំ​​ ២០២១ សម្រាប់ត្រកូល OPPO Reno Series រួមមាន៖

ឱកាសទី១៖ រាល់ការជាវ Reno3, Reno4, Reno5, Reno 5 (5G) លោកអ្នកនឹងទទួលកពា្ចប់កាដូពិសេសសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ រួមមាន ដបផឹកទឹក ចិញ្ចៀនទម្រទូរស័ព្ទ និងកូនបាស (Bluetooth Speaker) តូចដ៏ស្រស់ស្អាត។

ឱកាសទី២៖ រាល់ការជាវ Reno3, Reno4, Reno5, Reno 5 (5G) គួបគ្នាជាមួយនឹងកាសស្តាប់ត្រចៀកឥតខ្សែ OPPO Enco W11 (តម្លៃធម្មតា$49) នឹងទទួលបានបញ្ចុះតម្លៃ$24​​ ដោយគ្រាន់តែចំណាយ$25 សម្រាប់ការទិញកាសបន្ថែម ។

ឱកាសទី៣៖ អ្វីដែលពិសេសលើសពីពិសេសនោះ គឺរាល់ការទិញ Reno5 ឬ Reno5 (5G)  នឹងទទួលបានការធានាប្តូរអេក្រង់រយៈពេល6 ខែ ប្រសិនបើមានការបែកឬធ្លាក់ (ប្រេះស្រាំ) ដោយមិនគិតថ្លៃ។ អ្វីដែលប្លែកនឹកស្មានមិនដល់នោះ​ គឺរាល់ការជាវនាឡិកាវៃឆ្លាត OPPO Watch (41mm) ឬ OPPO Watch (46mm) នឹងទទួលបានកាដូបន្ថែមគឺប្រអប់ដ៏ស្រស់ស្អាតសម្រាប់ដាក់សម្ភារៈប្រើប្រាស់ដូចជា ខ្សែសាក ដុំសាក ដែលប្រអប់ពិសេសនិងមានកំណត់។

លើសពីនេះ រាល់ការជាវ​ OPPO Reno3, Reno4, Reno 5, Reno 5 (5G) នឹងទទួលបាននូវស៊ីមស្មាតលេខពិសេស Bronze និងភ្ជាប់គម្រោងអ៊ីនធើណេតធំហ្ម៎ង ១២ សប្តាហ៍ដោយមិនគិតថ្លៃ (តម្លៃ$54)។

បើនិយាយពីលក្ខណៈពិសេស បច្ចេកវិទ្យា និងមុខងារ OPPO Reno5 គឺកប់សារីតែម្តង​ ធានាថានឹងមិនស្តាយក្រោយ ថែមទាំងរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរទ្វេដងជាមិនខាន​​​​ ដែលមានចំណុចខ្លឹមៗ 3 ធំៗ រួមមាន​ (១) ​បំពាក់ AI Camera 2.0​ (២) បច្ចេកវិទ្យាសាកថ្មលឿន 50W (៣) កាមេរ៉ាថតបានធំ​ ថតបានច្បាស់ទំហំ 64MP+44MP  ដែលលោកអ្នកអាចរកទិញបាននៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ចាប់ពីថ្ងៃ ១ រហូតដល់ ១៦ ឆ្នាំ ២០២១ នេះជាមួយនឹងកាដូ ៣ ផ្ទួនៗយ៉ាងជាប់ចិត្តដ៏ច្រើនសន្ធឹកសន្ធាប់។

ជាងនេះទៅទៀត អតិថិជនក៏អាចចូលរួមលេងហ្គេមកោសឈ្នះតាមអនឡាញ ដែលរង្វាន់រួមមានកាស OPPO Enco W11, OPPO Enco Free ឧបករណ៍សាកថ្មទូរសព្ទ័ (OPPO 18W Power Bank) និងតុក្កតាឌីហ្សាញបែបចូលឆ្នាំខ្មែរដ៏ស្រស់ស្អាត ដែលរង្វាន់សរុប8,000 ដុល្លារ ដោយគ្រាន់តែធ្វើតាមការណែនាំងាយៗ ទី១ បង្ហោះរូបថតរបស់អ្នកជាមួយទូរស័ព្ទ OPPO Reno5​ឬ Reno5 (5G) ទី២ ចូលទៅកាន់ Link https://hi5.oppomobile.com.kh/161103025673832 បន្ទាប់ចុចលើពាក្យ "ចុចទីនេះដើម្បីឈ្នះរង្វាន់" ទី៣ បង្ហោះរូបរបស់អ្នកជាមួយ OPPO Reno5 និងបញ្ចូលលេខ IMEI ទូរស័ព្ទ OPPO Reno5 ឬ​ Reno5 (5G) ទី៤ អ្នកអាចកោសឆ្នោតដើម្បីឈ្នះរង្វាន់លើកទី១ និងទី៥ ចែករំលែករូបនោះទៅកាន់ហ្វេសប៊ុកផ្ទាល់ខ្លួនជា Public ដើម្បីអាចផ្សងសំណាងលើកទី២។ 

ព័ត៌មានលម្អិតសូមតាមដានហ្វេសប៊ុកផ្លូវការ OPPO ! ប្រញាប់ឡើង ស្តុកទូរស័ព្ទនិងកាដូមានកំណត់ពិសេសថែមកាដូ៣ផ្ទួនៗគ្នាដ៏កក្រើក! ចាំអង្គាល់!

មតិយោបល់