• 2021-04-01 02:14:37
  • ព័ត៌មាន

អនាគត iPhone នឹងប្រើរចនាបថរូបរាងរបស់ Mac Pro 2019

  • 2021-04-01 02:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple កំពុងស្រាវជ្រាវយករចនាបទក្រឡាៗប្រហោងទៅបំពាក់លើតួខ្លួនអនាគត iPhone របស់ខ្លួន នេះបើយោងទៅតាមឯកសារប៉ាតង់ដែលបានផ្តល់ដោយ ការិយាល័យប៉ាតង់និងស្លាកសញ្ញាសហរដ្ឋអាមេរិក និងបានរកឃើញ Patently Apple។

រូបរាងប្រហោងដូចទៅនឹងប្រហោងក្នុងនំឈីសមួយ​នេះ គឺ​ជារចនាបទរូបរាងរបស់ម៉ាស៊ីនកុំព្យូទ័រ Mac Pro និងអេក្រង់កុំព្យូទ័រ Pro Display XDR ដែល Apple ប្រកាសចេញកាលពីឆ្នាំ២០១៩ ។

នៅក្នុងឯកសារប៉ាតង់នេះផងដែរ ក៏​បានបង្ហាញថា iPhone ជំនាន់ថ្មីមានស៊ុមត្រង់កាត់ត្រង់ដូចទៅនឹង iPhone 12 ត្រូវបានស្រោបដោយរចនាបទក្រឡាប្រហោងៗ និងផ្ទៃខាងក្រោយខ្លះក៏ត្រូវបានប្រើរចនាបទ (ដូចរូប)។

ទោះយ៉ាងណា iPhone ដែលមានរូបរាងបែបនេះអាចនឹងមិនមានលើ iPhone ជំនាន់ក្រោយៗទៀត មិនមែនជា iPhone 13 នោះទេ ត្បិតថា តាមដំណឹងលេចធ្លាយពីប្រភពគួរឱ្យទុកជាច្រើនបង្ហាញថា iPhone នឹងនៅរក្សារូបរាងដូចទៅនឹងត្រកូល iPhone 12 ដដែល៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់