• 2021-03-31 06:43:26
  • ព័ត៌មាន

ពិត​ទេ Xiaomi ជះ​លុយ​ជាង ៣០ ​មុឺន​ដុល្លារ​ប្តូរ Logo ថ្មី?

  • 2021-03-31 06:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបច្ចេកវិទ្យា​ចិន Xiaomi ដែលមានការិយាល័យកណ្ដាលនៅនៅទីក្រុងប៉េកាំង ទើបបាន​ប្រកាសប្ដូរ Logo របស់ខ្លួនជាផ្លូវការ។ ការផ្លាស់​ប្ដូរ​នេះ​ធ្វើ​ឲ្យ​មហាជននៅលើបណ្ដាញសង្គមហួសចិត្តខ្លាំង ដោយ​សារ​តែ​​រចនាបថ​ថ្មី​នោះគ្រាន់​តែ​ប្តូរ​ពី​ ទម្រង់រាង​ជ្រុង មកជាទម្រង់រាងមូលវិញ តែ​ក៏​មានមួយ​ចំនួន​​បង្ហាញ​ការគាំទ្រខ្លះ​ដែរ​។

យីហោថ្មីនេះ ត្រូវបានរចនាដោយអ្នកជំនាញ​ផ្នែក​ក្រាហ្វិក​ឌីហ្សាញ​លោក Kenya Hara ជាជនជាតិជប៉ុន មានវ័យ​ ៦៣ឆ្នាំ។ មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា Xiaomi ជះលុយដល់​ទៅ​ជាង​ ៣០ មុឺន​ដុល្លារ​ឯណោះ​ដើម្បី​សម្រេច​ការងារ​មួយ​នេះ​ ប៉ុន្តែ​តាំងពី​ចេញ​ផ្សាយ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រភព​ច្បាស់ការ​ណាមួយ​ចេញ​មុខ​មក​បញ្ជាក់​ពី ​ទំហំ​ទឹក​ប្រាក់​ថ្លៃឈ្នួល​ខាង​លើ សូម្បី​តែ​ភាគី​ក្រុមហ៊ុន​​ផ្ទាល់​។

តាមការចង់បានរបស់ Xiaomi ចង់ឱ្យអត្តសញ្ញាណយីហោថ្មីរបស់ខ្លួនមានភាពរស់រវើក ពោរពេញដោយភាពរហ័សរហួនជាងមុន ជា​និមិត្តរូបនៃធម្មជាតិ និងឆ្ពោះទៅជំហានបន្ទាប់។

លោក Kenya Hara អ្នកឌីហ្សាញ

បើតាមការពន្យល់របស់អ្នករចនាជនជាតិជប៉ុនឲ្យ​ដឹង​ថា Logo ថ្មីនេះតំណាងឲ្យអត្ថន័យនៅផ្នែកខាងក្នុងគឺ​ឆ្លុះបញ្ចាំងនូវពាក្យថា “Alive”។ និមិត្តសញ្ញា​ថ្មីនេះ ចាប់ផ្តើម​សិក្សា​តាំងពី​ឆ្នាំ ២០១៧ មក​ម្ល៉េះ​។

មុន​នឹង​សម្រេច​ចុងក្រោយ គេ​បាន​សិក្សា​ជា​យូរ​ឆ្នាំ ដោយ​​ត្រូវ​បាន​ឆ្លងកាត់​ការ​គណនា​និង​បកស្រាយតាមរយៈការប្រើប្រាស់សមីការ​គណិតវិទ្យាថែម​ទៀត​ផង វាមិនត្រឹមតែកែពីរាង​ជ្រុង​មក​ រាងមូលធម្មតា​ៗ​​ទេ៕

ចង់ដឹងច្បាស់​ទស្សនា​វីដេអូខាងក្រោម៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់