• 2021-03-31 03:37:18
  • ព័ត៌មាន

ចេញហើយ! ម៉ូតូ Honda Winner X Limited Edition ឆ្នាំ២០២១ តម្លៃជិត ២ពាន់ដុល្លារ

  • 2021-03-31 03:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាសចេញម៉ូតូ Winner X Limited Edition ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសវៀតណាម។

ជាទូទៅ ម៉ូតូ Winner X Limited Edition មិនមែនការឌីហ្សាញ និងការបំពាក់លក្ខណៈពិសេសអ្វី ខុសប្លែកពីម៉ូតស្តង់ដារឡើយ ប៉ុន្តែមួយជុំខ្លួនរបស់វាមានពណ៌ក្រហមលាយខ្មៅ ជាមួយនឹងតែមថ្មី។

ក្រុមហ៊ុន Honda Vietnam បានឲ្យដឹងថា ម៉ូតូ Winner X Limited Edition នឹងត្រូវផលិតក្នុងចំនួនមានកំណត់ ប៉ុន្តែមិនបានបញ្ជាក់ថាប៉ុន្មានឲ្យជាក់លាក់ឡើយ។

ម៉ូតូ Honda Winner X Limited Edition ប្រើម៉ាស៊ីនកម្លាំង ១៥០សេសេ និងចង្កឹះលេខអំប្រ៊ីយ៉ា ៦វគ្គ ហើយប្រើប្រាស់ហ្វ្រាំងធម្មតាប៉ុណ្ណោះ មិនមាន ABS ឡើយ។ ក្រៅពីនោះ វាមានបំពាក់ចង្កៀងមុខ LED និងកុងទ័រឌីជីថល ជាដើម។ ម៉ូតូនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៤៦លានដុង ឬ ប្រហែល ១ ៩៩០ដុល្លារ នៅក្នុងប្រទេសវៀតណាម៕

អត្ថបទ៖ សេង ឡុង

មតិយោបល់