• 2021-03-30 02:27:10
  • ព័ត៌មាន

ម៉ូតូ KTM Duke 200 ឆ្នាំ២០២១ ចេញផ្លូវការ តម្លៃខ្ទង់ ៣ពាន់ដុល្លារស្តើង

  • 2021-03-30 02:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ KTM Duke 200 ស៊េរីឆ្នាំ២០២១ បានចេញលក់ជាផ្លូវការនៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងតម្លៃខ្ទង់ ៣ ១០០ដុល្លារ។

ម៉ូតូប្រភេទ Naked Sports Bike របស់ប្រទេសអូស្ត្រាលី KTM Duke 200 ឥឡូវនេះមានរូបរាងស្រដៀងទៅនឹងសិស្សច្បង KTM Duke 250 និង Duke 390។ .

ចង្កៀងមុខរបស់វាឥឡូវនេះប្រើអំពូល LED ជាមួយនឹងការឌីហ្សាញស្រដៀងសិស្សច្បងរបស់វា ហើយក៏មានអំពូលបំភ្លឺពេលថ្ងៃ LED ព្រមទាំងស្តុបក្រោយ LED ផងដែរ។ Duke 200 ថ្មីប្រើធុងសាំងធំជាងមុន ដល់ ១៣,៤លីត្រ ខណៈពីមុនត្រឹមតែ ១១លីត្រប៉ុណ្ណោះ ហើយមានទម្ងន់ ១៥០គីឡូក្រាម។

ម៉ូតូ Duke 200 នៅតែប្រើម៉ាស៊ីនដដែល គឺកម្លាំង ២០០សេសេ មានមុខងារស្អំម៉ាស៊ីន liquid-cooled ដំណើរការដោយចង្កឹះលេខអំប្រ៊ីយ៉ា ៦វគ្គ។ វាប្រើបូមផ្កាប់នៅខាងមុខ និងបូមទោសនៅខាងក្រោយ។ ចំណែកឯហ្វ្រាំងវិញ វាប្រើម៉ាក Bybre ដែលជារបស់ក្រុមហ៊ុន Brembo មានពីស្តុង ២ នៅខាងមុខដើម្បីចាប់ហ្វ្រាំងឌីសទំហំ ៣០០មីល្លីម៉ែត្រ និងពីស្តុងមួយនៅខាងក្រោយ សម្រាប់ចាប់ហ្វ្រាំងឌីសទំហំ ២៣០មីល្លីម៉ែត្រ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់