• 2021-03-30 02:13:26
  • ព័ត៌មាន

ខ្លាំង​មែន! ក្រុមហ៊ុន​ ​Xiaomi ឈ្នះ​រឿងក្តី​ រួច​ផុត​ពី​ការ​​ចោទ​ប្រកាន់​ដោយ​សហរដ្ឋ​អាមេរិក​

  • 2021-03-30 02:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​​ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Xiaomi ​លើ​រឿង​ក្តី “​ក្រសួងការពារជាតិ​អាមេរិក​ចោទ​ប្រកាន់ថា​ជា​ ក្រុមហ៊ុន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​យោធា​ចិន” ​។ រឿងរ៉ាវ​​ក្តៅ​គគុក​មួយ​នេះ​​ទើប​នឹង​សម្រេច​ផ្លូវការ​ដោយ​តុលាការ​អាមេរិក បន្ទាប់​ពី​ស្ថានភាព​តាន​តឹង​អស់​រយៈ​ពេល​ជាង​ ៣ ​ខែ​​​។

រូបតំណាង កាល​លោកដូណាល់ត្រាំនៅកាន់តំណែង

​កាល​ពី​ពេល​ថ្មីៗ​នេះ​គេ​បាន​ឃើញ​លិខិត​ផ្លូវការ​មួយ​បង្ហោះ​ដោយ​គណនី​ក្រុមហ៊ុន​ Xiaomi ​បង្ហាញ​ថា​ ក្រុមហ៊ុន​ខ្លួន នឹង​មិន​ត្រូវ​​ទទួល​រង​នូវ​ការ​ពិន័យ​ណា​មួយ​ឡើយ។ ​នៅ​ក្នុង​ន័យ​សេចក្តី​បន្ថែម​ទៀត​ថា ​Xiaomi ​យក​ឈ្នះ​លើ​រឿង​ក្តី​នេះ​រួចរាល់​ហើយ​ព្រមទាំងបាន​បន្ត​ស្នើរ​សុំទៅ​កាន់តុលាការ ដើម្បីឲ្យធ្វើការលុប​ឈ្មោះ​ក្រុមហ៊ុន​របស់ខ្លួន​ចេញ​ពី​បញ្ជា​ចោទ​ប្រកាន់​ជា​បន្ទាន់។​ ​ដោយ​ឡែក​ ​ចៅ​ក្រម​របស់​អាមេរិក​បាន​បញ្ជាក់​ថា​ការ​ចោទ​ប្រកាន់​ពី​សំណាក់​ក្រសួង​ការពារជាតិ​អាមេរិក​នេះ​គឺ​ជា​ការ​បំពាន​និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​ Xiaomi។​​

រំឮក ​កាល​ពី​ដើម​ឆ្នាំ ២០២១ ​កន្លង​ទៅ​ក្រសួងការពារជាតិ​អាមេរិក​បាន​បញ្ចេញ​បញ្ជី​ក្រុមហ៊ុន​អាជីវកម្ម​ចិន​ជា​ច្រើន ​ដែល​ស្ថិត​ក្នុង​ការ​តាម​ដាន ​ឬ​បញ្ជី​ខ្មៅ​ចំពោះ​ក្រុមហ៊ុន​ចិនណា​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​រដ្ឋាភិបាល​ចិន ​​ដោយ​មាន​ការ​សំអាង​តិច​តួច​ប៉ុណ្ណោះ​ ក្នុង​នោះ​ក៏​មាន ឈ្មោះ Xiaomi មួយ​ហ្នឹង​គេ​ដែរ។

​ផ្ទុយ​ពី​ក្រុមហ៊ុន​ដទៃ​ដែល​សំងំ​ស្ងៀម ​ក្រុមហ៊ុន Xiaomi ​បាន​ដាក់​ពាក្យ​ប្តឹងប្រឆាំង​តបត​វិញ​ភ្លាមៗ​ដែល​ធ្វើ​ឲ្យ​រឿង​រ៉ាវ​ត្រូវ​អុស​បន្លាយ​រហូតអស់​រយៈពេល​ជាង ៣ ខែ​ទើប​នឹង​ដោះស្រាយ​រួច។ ​កន្លង​ទៅ​ Xiaomi ​ក៏​ធ្លាប់​បាន​ចេញ​លិខិត​អះអាង​ជា​ច្រើន​ដង​ថា​ ​ពួកគេ​មិន​ត្រូវ​បាន​គ្រប់​គ្រង ឬមានទំនាក់ទំនងណាមួយជាមួយយោធាចិន ដូច​ ការចោទប្រកាន់​នោះ​ទេ។ ​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់ក្រុមហ៊ុន Xiaomi ​ក្នុងទីផ្សារសកល ជា​ពិសេស​នោះ​គឺធ្វើឲ្យវិនិយោគិន​មិន​អាច​បន្ត​ការ​វិនិយោគ​ត​ទៅ​ទៀត៕

អត្ថបទបន្ថែម៖ Xiaomi ដាក់ពាក្យប្ដឹងរដ្ឋាភិបាលអាមេរិក

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ រក្សា

មតិយោបល់