• 2021-03-30 02:20:24
  • ព័ត៌មាន

សន្លប់ស្អាតហ្មង! កម្មង់ iPhone 7 ​តូច​តែបាន iPhone យក្សមួយគ្រឿងទៅ​វិញ​

  • 2021-03-30 02:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់បានបញ្ជារទិញទូរសព្ទ iPhone 7 នៅលើគេហទំព័រលក់អនឡាញមួយប៉ុន្តែទំនិញទទួលបានទៅ​ជា iPhone ខ្នាតយក្សមួយទៅវិញ ដែលតាមការពិតទៅវាគឺជា តុអង្គុយមានរូបរាងដូចទៅនឹង iPhone ។

បន្ទាប់ពីបានចែករំលែករឿងរ៉ាវដ៏​អស់​សំណើចនេះលើបណ្តាញសង្គម ឃើញថា គាត់បានទាក់ទាញបាន​មតិមនុស្សជាច្រើនចូល​មក​បញ្ចេញ​យោបល់ ប៉ុន្ដែក៏មានការបន្ទោសថា អ្នកបញ្ជារទិញមិនមើលរូបភាពគេ​ផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រ មិនមើលពីព័ត៌មានលម្អិតនៃផលិតឱ្យច្បាស់ នាំឱ្យកើត​មានរឿងខុសឆ្គងកើតឡើងពេលបញ្ជារទិញ។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីពិនិត្យមើលប្រវត្តិនៃការបញ្ជារទិញរបស់ខ្លួន បុរសខាងលើបានសារភាពថា ខ្លួន​ពិត​ជា​ មិនបានអានព័ត៌មានលម្អិតនៃផលិតផលនោះប្រាកដ​មែន ហើយបន្ទាប់មកគាត់ក៏សម្រេចទុកតុ iPhone ដ៏ស្រស់ស្អាតដែលមានតម្លៃខ្ទង់ ២៧០ដុល្លារ នោះទុកប្រើតែម្ដង​ទៅ​៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់