• 2021-03-29 04:57:06
  • ព័ត៌មាន

SUV អត់ប្រើសាំងរបស់ Mercedes សាកម្តងជិះបានជិត៥០០គ.ម ចេញតម្លៃលក់ហើយ!

  • 2021-03-29 04:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនី Mercedes-Benz EQA នឹងចេញលក់នៅក្នុងប្រទេសអូស្ត្រាលី នាខែក្រោយនេះ ដោយវាមានផ្តល់ជម្រើស ២ ម៉ូដែល គឺ EQA 250 និង EQA 250 Edition 1 ហើយដាក់លក់ក្នុងតម្លៃ ៥៨ ៤០០ដុល្លារ និង ៦៣ ៩៥០ដុល្លារ។

រថយន្ត SUV អត់ប្រើសាំងនេះបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១៨៨សេះ និងកម្លាំងបង្វិល ៣៧៥ញ៉ូតុនម៉ែត្រ ហើយបំពាក់កញ្ចក់អាគុយអគ្គិសនីទំហំ ៦៦,៥គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយ ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្តនេះអាចសាកភ្លើងនៅផ្ទះ តាមរយៈ Wallbox ពី ១០ ទៅ ៨០% ប្រើពេល ៤ម៉ោង និង ១៥នាទី ខណៈការសាកល្បឿនលឿននៅស្ថានីយ៍វិញ ចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

រថយន្ត EQA 250 មានបំពាក់យ៉ាន់ទំហំ ១៩អ៊ីញ, ចង្កៀងមុខ-ក្រោយ LED, អេក្រង់កម្សាន្ត Touchscreenទំហំ ១០,២៥អ៊ីញ និងកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញដូចគ្នា ព្រមទាំងមុខងារជំនួយការបើកបរ ដូចជា smart cruise control, active assist functions សម្រាប់ដៃចង្កូត និងហ្វ្រាំង, traffic sign assist, parking assist និង កាមេរ៉ាមើលក្រោយ ផងដែរ។

ដោយឡែក ចំពោះម៉ូដែល EQA 250 Edition 1 វិញ មានបន្ថែមយ៉ាន់អាលុយមីញ៉ូមទំហំ ២០អ៊ីញ និងកញ្ចប់ AMG Line ដោយក្នុងនោះបន្ថែមការលេងពណ៌ខ្មៅរលោង និងគ្រឿង AMG ជាច្រើនផ្សេងទៀតផង៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់