• 2021-03-26 00:30:00
  • ព័ត៌មាន

ឯកសារចាស់មួយសន្លឹកមានទឹកប៊ិចរបស់ Steve Jobs ដាក់លក់តម្លៃ ២០ម៉ឺនដុល្លារ

  • 2021-03-26 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យសុំការងារមួយច្បាប់ ដែលបំពេញដោយអតីតនាយកប្រតិបត្តិ Apple លោក Steve Jobs កាល​ពី​ឆ្នាំ១៩៧៣ ត្រូវបានលក់ក្នុងតម្លៃ ២២២ ៤០០ ដុល្លារ នៅឯពិធីដេញថ្លៃក្នុងទីក្រុងឡុងដ៏ នេះបើយោងតាមសារព័ត៌មាន iMore។

ឯកសារដែលមានចំណាស់ ៤៨ឆ្នាំ មួយសន្លឹកនេះ​គឺ​ជាលិខិតបំពេញពាក្យសុំការងារ បន្ទាប់ពី Steve Jobs បោះបង់បោះបង់ការសិក្សាពី​មហាវិទ្យាល័យ Reed College ។ នៅក្នុងឯកសារជាភាសាអង់គ្លេសនោះ​បង្ហាញ​ថា​​ Steve Jobs ​មាន​ជំនាញ​ជា​ អ្នក​បច្ចេកទេស​​អេឡិច​ត្រូនិក​ និង​ជា​វិស្វកររចនា ហើយវាក៏ជាសមត្ថភាព និងចំណាប់អារម្មណ៍ពិសេសរបស់គាត់ផងដែរ។ ក្រៅពីនេះលោក​ក៏មាន​ជំនាញផ្នែករចនា​ម៉ូឌ​កុំព្យូទ័រ និង​​ម៉ាស៊ីនគិតលេខថែមទៀតផង។

គួស​រំឮក​ផង​ដែរ​ថា ក្រុមហ៊ុន Apple ចាប់កំណើតឡើង​ក្រោយឯកសារស្នើសុំការងារខាងលើ ៣ ឆ្នាំ​ក្រោយ​បន្ទាប់​ពី​លោក Steve Jobs បានចាប់ដៃជាមួយសហស្ថាបនិក Steve Wozniak បង្កើត​ឡើង​នៅ​ឆ្នាំ១៩៧៦ ដែល​ទីតាំង​ធ្វើការិយាល័យ​ត្រឹម​តែ​ជា ហ្គារាស​ឡាន​មួយ​​តូច​ ក្នុង​តំបន់​ស៊ីលីខូន​វ៉ាលី​៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់