• 2021-03-25 02:42:56
  • ព័ត៌មាន

ម៉ូតូរាងតូចច្រឡឹង Honda Monkey ឆ្នាំ២០២១ ចេញផ្លូវការ ហើយនេះតម្លៃវា!

  • 2021-03-25 02:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda Thailand ទើបតែបានប្រកាសចេញម៉ូតូ Monkey ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសថៃ ដែលទទួលបានការអាប់ដេតលើរូបរាងបន្តិចបន្តួច បើប្រៀបធៀបទៅនឹងស៊េរីមុន។

ម៉ូតូ Honda Monkey ថ្មី ប្រើពណ៌ថ្នាំបញ្ច្រាស់គ្នា រវាងពណ៌ស្រស់ និងពណ៌អាលុយមីញ៉ូម នៅលើធុងសាំង ជាមួយកាំអាលុយមីញ៉ូមពណ៌ខ្មៅ។ ម៉ូតូនេះមានបំពាក់ប្រព័ន្ធចង្កៀងមុខរាងមូល ប្រភេទ LED ប៉ុន្តែវានៅឡើយតែប្រើសោរធម្មតាដដែល ពោលគឺមិនទាន់មាន Smart Key នោះទេ។

ម៉ូតូ Honda Monkey ឆ្នាំ២០២១ បានបំពាក់ម៉ាស៊ីនថ្មី កម្លាំង ១២៥សេសេ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi និងប្រព័ន្ធស្អំម៉ាស៊ីន Air-Cooled ហើយដំណើរការដោយចង្កឹះលេខអំប្រ៊ីយ៉ា ៥វគ្គ។ វាត្រូវបានដាក់លក់នៅប្រទេសថៃ ក្នុងតម្លៃ ៩៩ ៧០០បាត ឬប្រហែល ៣ ២០០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់