• 2021-03-24 06:52:32
  • ព័ត៌មាន

ស្ងាត់ៗ! ឡានភីកអាប់ Mercedes លេចវត្តមាននៅខ្មែរ ជាលើកដំបូងបង្អស់

  • 2021-03-24 06:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានម៉ោងមុននេះ អ្នកលេងបណ្តាញសង្គម Facebook បាននាំគ្នាចែកចាយរូបថតជាច្រើនសន្លឹក ដែលបង្ហាញឲ្យឃើញពីវត្តមាននៃរថយន្តភីកអាប់របស់ Mercedes គឺម៉ូដែល X-Class នៅលើទឹកដីប្រទេសកម្ពុជា។

វាគឺជាវត្តមានលើកដំបូងបង្អស់ហើយសម្រាប់រថយន្តភីកអាប់ Mercedes-Benz X-Class ខាងលើ ដែលមកដល់ទឹកដីកម្ពុជាយើង។

គួរបញ្ជាក់ឲ្យដឹងដែរថា រថយន្ត Mercedes-Benz X-Class នោះ មិនត្រឹមតែជាម៉ូដែលធម្មតាប៉ុណ្ណោះទេ តែវាជាម៉ូដែល "Yachting Edition” ដែលទទួលបានការតុបតែងលើសពីម៉ូដែលធម្មតាជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ គេមិនបានបង្ហាញអំពីតម្លៃនៃរថយន្តខាងលើឡើយ ប៉ុន្តែរថយន្ត Mercedes-Benz X-Class Yachting Edition ត្រូវបានដាក់លក់នៅបរទេសក្នុងតម្លៃខ្ទង់ ១៣ម៉ឺនដុល្លារឯណោះ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Mercedes បានបញ្ចេញរថយន្តភីកអាប់ប្រណីតដំបូងបង្អស់របស់ខ្លួន ម៉ូដែល X-Class នេះ នៅក្នុងឆ្នាំ២០១៧ ប៉ុន្តែបានសម្រេចឈប់ផលិតវិញបាត់ទៅហើយ កាលពីឆ្នាំ២០២០៕

ប្រភពរូបភាព ៖ Ya Sath Hak Heng

អត្ថបទ៖ សេង ឡុង

មតិយោបល់