• 2021-03-24 01:57:46
  • ព័ត៌មាន

ចេញហើយ! តម្លៃផ្លូវការឡាន SUV ថោកបំផុតរបស់ Hyundai

  • 2021-03-24 01:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Hyundai ទើបតែបានប្រកាសចេញនូវតម្លៃនៃរថយន្ត Bayon ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលវាជាប្រភេទ SUV ខ្នាតតូចថ្មីសន្លាង និងមានតម្លៃថោកបំផុតក្នុងត្រកូល SUV របស់ខ្លួន។

រថយន្ត Hyundai Bayon ឆ្នាំ២០២១ នេះ ចែកចេញជា ៤ ម៉ូដែល គឺ Pure, Select, Trend និង Prime ហើយមានតម្លៃចាប់ពី ១៦ ៧៩០ផោន ឬប្រហែល ២០ ០០០ដុល្លារ នៅលើទីផ្សារបរទេស។

រថយន្ត Hyundai Bayon ដែលផលិតផ្អែកតាមម៉ូដែល Hyundai i20 Hatchback នេះ មានប្រវែងតួខ្លួន ៤ ១៨០មីល្លីម៉ែត្រ, ទទឹង ១ ៧៧៥មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៥៨០មីល្លីម៉ែត្រ។

វាផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទ គឺម៉ាស៊ីនសាំងចំណុះ ១,០លីត្រ turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ៩៨សេះ និង ១១៨សេះ។ ជាមួយគ្នានេះ ម៉ាស៊ីនទាំងពីរខាងលើសុទ្ធតែទទួលបានជំនួយពីប្រព័ន្ធ Mild Hybrid ៤៨វ៉ុល និងដំណើរការដោយប្រអប់លេខដៃ ៦វគ្គមកស្តង់ដារ ប៉ុន្តែក៏មានជម្រើសប្រអប់លេខអូតូ ៧វគ្គ ផងដែរ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់