• 2021-03-23 05:18:05
  • ព័ត៌មាន

Samsung ចាប់ផ្ដើមផលិតអេក្រង់ថ្មីស៊ីថ្មតិច និង 120Hz សម្រាប់ iPhone 13

  • 2021-03-23 05:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung គ្រោងនឹងចាប់ផ្តើមផលិតបន្ទះអេក្រង់ ឬបន្ទះ​បង្ហាញប្រភេទ​ LTPO OLED សម្រាប់ផ្គត់ផ្គង់ដល់ Apple ដែលចាប់ផ្ដើមនៅឆមាសទីមួយនៃឆ្នាំ ២០២១ឆ្នាំ​នេះ​តែ​ម្ដង​។

បន្ទះបង្ហាញប្រភេទថ្មី LTPO នេះ​គឺ​ជាបច្ចេកវិទ្យាថ្មីដែលប្រើថាមពលតិចជាងអេក្រង់ OLED ទូទៅហើយវាក៏ជាផ្លូវមួយបើកឱ្យ iPhone ជំនាន់ថ្មីរបស់ Apple អាចទ្រទ្រង់កម្រិត refresh rate ដល់ទៅ 120Hz ដូចទៅនឹងស្មាតហ្វូនកំពូលៗរបស់ក្រុមហ៊ុនដទៃផងដែរ។ នេះបើយោងទៅតាមកំណត់ត្រាស្រាវជ្រាវរបស់ក្រុមហ៊ុន UBI Research ដែលបានចេញផ្សាយដោយ The Elec។

គួស​បញ្ជាក់ដែរ​ថា ក្រុមហ៊ុនយក្សបច្ចេកវិទ្យា​ដ៏​ល្បី​ល្បាញ​របស់​កូរ៉េខាងត្បូង​ដដែល​នេះ ក៏​គ្រោងនឹងផលិតអេក្រង់ថ្មី ដោយបម្លែងពី​អេក្រង់​ប្រភេទ LTPS OLED ដើម្បីផលិតចេញ​នូវ​អេក្រង់ប្រភេទថ្មី LTPO សម្រាប់ Apple ត្រៀមបំពាក់លើអនាគត iPhone 13 របស់ខ្លួន៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់