• 2021-03-23 03:24:51
  • ព័ត៌មាន

iPhone 12 mini លក់​ចេញ​តិច​ជាសុបិនអាក្រក់តាម​លង Apple បន្លាចដល់ Samsung មិនឈប់

  • 2021-03-23 03:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍ប្រភព​ច្្បាស់​ការ​ពី​មួយទៅមួយ​បាន​បង្ហាញព្រមៗ​គ្នា​ថា​ iPhone 12 mini របស់ Apple ទិន្នន័យ​ចំនួន​លក់មិនប្រសើរ​សោះ ដោយសារ​លក់បាន​តិច​ស្ថិត​នៅ​ចន្លោះ​ពី​ ៤% ទៅ ៦% តែប៉ុណ្ណោះនៃត្រកូល iPhone 12 សរុប​ទាំងអស់។

Apple ក៏មានបំណងបង្វែរទៅជម្រុញការផលិត iPhone ដទៃ​ទៀត និង​អាច​ឈាន​ដល់​បញ្ឈប់​ការ​ផលិត​ iPhone 12 mini នៅ​ចុង​ត្រីមាសទី ២ នៃ​ឆ្នាំ ២០២១ នេះថែមទៀតផង។

ទោះយ៉ាងណាក៏ដោយ ដំណឹងនៃការលក់ស្មាតហ្វូនអេក្រង់ ៥,៤ អ៊ិញមិនមែនជារឿងអាក្រក់របស់ Apple តែឯងនោះទេព្រោះការលក់មិនបាន​តិច​តួច​បែប​នេះក៏​ប៉ះពាល់ទៅដល់ការលក់បន្ទះអេក្រង់ OLED របស់ Samsung ដូចគ្នា។

ភាគី​ខាង Samsung មានការលក់ធ្លាក់ចុះអស់ ៩% នៅខែមករាដោយលក់បន្ទះអេក្រង់បានត្រឹមតែ ៤៥ លានបន្ទះ ឬ​ [សម្រាប់] បើធៀបនឹងខែមុននេះ បើយោងទៅតាម សារព័ត៌មាន The Elec ។

គួររំឭក​ផង​ថា បន្ទះអេក្រង់ OLED របស់ iPhone ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន​ Samsung, LG និង BOE។ ចំណែកឯបន្ទះបង្ហាញរបស់ iPhone 12 mini គឺផ្គត់ផ្គង់ដោយ Samsung ផ្តាច់​មុខ​តែម្ដង៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់