• 2021-03-22 07:55:04
  • ព័ត៌មាន

កុំព្យូទ័រលើតុ iMac Pro សុខៗបាត់ខ្លួនលើវិបសាយផ្លូវការ Apple

  • 2021-03-22 07:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iMac Pro ត្រូវបានបញ្ឈប់ការលក់ គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយវាលែងដាក់ឱ្យបញ្ជារទិញនៅលើគេហទំព័រផ្លូវការអនឡាញ App Store របស់ Apple ទៀតហើយ។

មកដល់ពេលនេះ កុំព្យុទ័រលើតុ iMac Pro បានដាច់ស្ដុកនៅ សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត ចំណែកឯតំណលីងចូលទៅមើលព័ត៌មានលម្អិតពីម៉ាស៊ីនកុំព្យូទ័រនេះ ក៏ត្រូវបានដកចេញពីវ៉ិបសាយ Apple ផងដែរ។

ដំណឹង iMac Pro ហាក់លេចបាត់ទៅមែន ប៉ុន្ដែនៅចុងឆ្នាំនេះផងដែរ មានការរពឹងទុកថា Apple កំពុងកែច្នៃ iMac ដែលមានគែមអាក្រង់ស្ដើង មានបន្ទះបង្ហាញ Pro Display XDR និងបំពាក់ប្រព័ន្ធបន្ទះឈឺបជំនាន់ថ្មី Apple Silicon M1 ភ្ជាប់មកជាមួយផងដែរ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់