• 2021-03-22 06:30:26
  • ព័ត៌មាន

ទិញ​ Galaxy S21 ​ថែម​ជូន​ឆ្នាំង​សាក​លឿន​ 25W បើ​ធ្លាក់​បែក​អេក្រង់​ដូរ​ឲ្យ​ចុះ​ថ្លៃ ៥០%

  • 2021-03-22 06:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ ​ស្មាតហ្វូន​គ្រួសារ​ត្រកូល​ Galaxy S21 ​របស់​ក្រុមហ៊ុន Samsung ​បាន​នឹង​កំពុង​ចរាចរ​លើ​ទីផ្សារ​នៅ​គ្រប់​បណ្ដា​ហាង​នានា​ទូទាំង​ប្រទេស​កម្ពុជា។​

-សម្រាប់​ម៉ូដែល Galaxy S21+ មានតម្លៃ ១០៩៩ ដុល្លារ RAM 8GB មេម៉ូរី 256GB

-សម្រាប់ម៉ូដែល Galaxy S21 មានតម្លៃ ៨៩៩ដុល្លារ RAM 8GB មេម៉ូរី 256GB ។

-សម្រាប់ម៉ូដែល Galaxy S21 Ultra មានតម្លៃ ១ ២៩៩ដុល្លារ RAM12GB មេម៉ូរី 256GB និងតម្លៃ ១៤២៩ ដុល្លារ RAM16GBមេម៉ូរី 512GB ។

កាមេរ៉ា​លើ S21 Ultra

បើ​សិន​​អ្នកចាប់​អារម្មណ៍​​ចង់​ទិញ​ស្មាតហ្វូន​កំពូល​ទាំង ២ ម៉ូឌែល​ខាង​​លើនឹងទទួលបានការថែមជូនកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ មាន​ដូច​ជា៖ ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W), ស្រោមទូរស័ព្ទថ្ល, បញ្ចុះ​តម្លៃ 50%​ពេល​ប្តូរ​អេក្រង់​ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ) និងស៊ីមស្មាតលេខពិសេសតម្លៃ $54 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍ផង​ដែរ។

ខាងក្រោម​នេះ​គឺ​ជា​លក្ខណៈ​ពិសេស​បំផុត​តែ​អ្នក​អាច​រក​បាន​នៅ​លើ​កំពូល​ស្មាតហ្វូន​ទាំង​ពីរ​៖ កាមេរ៉ាទំហំ 108MP៖ ផ្តល់ជូនអ្នកនូវគ្រប់ចំណុចលម្អិត ទោះជា Crop ចេញពីរូបថតទីមួយប៉ុន្មានដងក៏នៅតែច្បាស់។ ចុចថតម្តងបានគ្រប់ស្តាយ៍ (Single Take)៖ ជួយឱ្យអ្នកអាចថតបានច្រើនម៉ូត, ច្រើនបែប, ច្រើនស្តាយ៍, និងច្រើនជម្រើស(រូបណាអត់ច្បាស់ បិទភ្នែកឬ ព្រាលនោះវាដកចេញដោយស្វ័យប្រវត្តិ ឆ្លាតនោះឆ្លាត), ចាប់ចំណុចដែលត្រូវថត (Zoom Lock) ៖ ជួយទប់លំនឹងឱ្យរូបថតចេញមកច្បាស់ល្អ (អត់ព្រាល) នៅពេល Zoom ថតរូបចាប់ពី 20X ឡើងទៅ, មាន​ប៊ិកវេទមន្ត S-Pen (Galaxy S21 Ultra 5G ប៉ុណ្ណោះ)៖ អាចធ្វើការកត់ត្រាទុកថ្ងៃ ឬពេលវេលាសំខាន់ បានយ៉ាងឆ្លាតវៃ និងរហ័សបំផុត និង​មុខងារ​Director’s View (ថតវីដេអូដូចអ្នកអាជីព ឬដូច (Director) អ្នកដឹកនាំថតអ៊ីចឹង)៖ កាមេរ៉ាទាំង 3 គ្រាប់ Standby ក្នុងពេលតែមួយពេលថតវីដេអូ៕

អត្ថបទ៖ រក្សា

មតិយោបល់