• 2021-03-22 03:57:44
  • ព័ត៌មាន

កម្ពុជា ជាប់ឈ្មោះក្នុងចំណោម ប្រទេសលក់ឡាន Range Rover ថ្លៃបំផុតលើលោក

  • 2021-03-22 03:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សាថ្មីមួយបានបង្ហាញឲ្យឃើញពីប្រទេស ដែលលក់រថយន្ត Range Rover ថ្មី មានតម្លៃថោកបំផុត និងថ្លៃបំផុត នៅលើពិភពលោក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសដែលលក់រថយន្ត Range Rover ថោកបំផុត គឺ សហរដ្ឋអាមេរិក ដោយមានតម្លៃចាប់ពី ៩ម៉ឺនដុល្លារ ខណៈប្រទេសដែលលក់ថ្លៃបំផុតវិញគឺ ម៉ាឡេស៊ី ខ្ទង់ ៣៥ម៉ឺនដុល្លារ ដោយសារតែតម្លៃពន្ធខ្ពស់។

ខាងក្រោមនេះគឺជាប្រទេសដែលលក់រថយន្ត Range Rover ថ្លៃបំផុត៖

១) ម៉ាឡេស៊ី៖ ខ្ទង់ ៣៥ម៉ឺនដុល្លារ

២) សិង្ហបុរី៖ ខ្ទង់ ៣៥ម៉ឺនដុល្លារ

៣) វៀតណាម៖ ខ្ទង់ ៣៥ម៉ឺនដុល្លារ

៤) ហុងកុង៖ ខ្ទង់ ៣៣ម៉ឺនដុល្លារ

៥) កម្ពុជា៖ ខ្ទង់ ៣១ម៉ឺនដុល្លារ

៦) ប៊្រុយនេ៖ ខ្ទង់ ២៦ម៉ឺនដុល្លារ

៧) ថៃ៖ ខ្ទង់ ២៤ម៉ឺនដុល្លារ

៨) មីយ៉ាន់ម៉ា៖ ខ្ទង់ ២៤ម៉ឺនដុល្លារ

៩) ចិន៖ ខ្ទង់ ១៩ម៉ឺនដុល្លារ

១០) ក្រិក៖ ខ្ទង់ ១៨ម៉ឺនដុល្លារ

ខាងក្រោមនេះគឺជាប្រទេសដែលលក់រថយន្ត Range Rover ថោកបំផុត៖

១) សហរដ្ឋអាមេរិក៖ ខ្ទង់ ៩ម៉ឺនដុល្លារ

២) កាណាដា៖ ខ្ទង់ ៩ម៉ឺនដុល្លារ

៣) បារ៉ែន៖ ខ្ទង់ ១០ម៉ឺនដុល្លារ

៤) កាតា៖ ខ្ទង់ ១១ម៉ឺនដុល្លារ

៥) រ៉ូម៉ានី៖ ខ្ទង់ ១១ម៉ឺនដុល្លារ

៦) អូម៉ង់៖ ខ្ទង់ ១១ម៉ឺនដុល្លារ

៧) ចក្រភពអង់គ្លេស៖ ខ្ទង់ ១១ម៉ឺនដុល្លារ

៨) គុយវ៉ែត៖ ខ្ទង់ ១២ម៉ឺនដុល្លារ

៩) ម៉ារ៉ុក៖ ខ្ទង់ ១២ម៉ឺនដុល្លារ

១០) កាសាក់ស្ថាន៖ ខ្ទង់ ១២ម៉ឺនដុល្លារ

អត្ថបទ៖ សេង ឡុង

មតិយោបល់