• 2021-03-22 01:44:17
  • ផលិតផលថ្មី

ច្បាស់ៗ! នេះតម្លៃ ROG Phone 5 មាន RAM ដល់ 16GB ដាក់លក់នៅខ្មែរ

  • 2021-03-22 01:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពេលប្រកាសចេញ ROG Phone 5 មានហ្វេនជាច្រើនបានដេញដោលសួរពីតម្លៃស្មាតហ្វូនកម្លាំងខ្លាំងនេះពេលមកដល់ទីផ្សារស្រុកខ្មែរ។ASUS ROG Phone 5 ដែលទើបបានប្រកាសចេញកាលពីពេលថ្មីៗ ដែលវាគឺជាស្មាតហ្វូនបំពាក់ RAM រហូតដល់ 16GB និងមានបន្ថែមថាមពលពិសេសៗជាច្រើន ធ្វើឱ្យស្មាតហ្វូនហ្គេមនេះ កាន់តែខ្លាំងជាងមុន។

ROG Phone 5 មានបំពាក់អេក្រង់ទំហំ 6.78 អ៊ិញ ប្រភេទ AMOLED មានកម្រិតបង្ហាញ 1080p+ មាន refresh rate 144Hz និងមានល្បឿនប៉ះបញ្ជារ touch sampling rate អាចឡើងដល់ 300 Hz។ តាមប្រភពពីហាង សុខ លី ស្មាតហ្វូនកម្លាំងខ្លាំង ROG Phone 5 ថ្មីដាក់លក់ក្នុងតម្លៃ៖

  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM16GB តម្លៃខ្ទង់ ១ ១៩៩ដុល្លារ (Global Version)
  • ROG Phone 5 ទំហំផ្ទុក 128GB មាន RAM12GB តម្លៃខ្ទង់ ៦៩៩ដុល្លារ (Tencent Version)
  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM16GB តម្លៃខ្ទង់ ៩១៩ដុល្លារ (Tencent Version)

ស្មាតហ្វូនហ្គេម ROG Phone 5 ចំពោះផ្នែកកាមេរ៉ាវិញ ប្រើលែនកាមេរ៉ា៣គ្រាប់ ដោយលែន wide ទំហំ 64 MP រីឯលែបន្ទាប់ Ultra wide ទំហំ 13 MP និងលែនចុងក្រោយមានទំហំ 5MP ជាប្រភេទ macro។ ចំពោះកាមេរ៉ាមុខវិញមានទំហំ 24 MP។ re-fresh rate របស់វាក៏អាចរត់ក្នុងកម្រិត 60Hz 120Hz ឬ 144Hz ដោយស្វ័យប្រវត្តិបាន តាមអ្វីដែលអ្នកប្រើកំពុងទស្សនាថែមទៀតផង។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់