- 2021-03-19 10:03:01
- ចំណេះដឹង
៤០ ចំណុច បញ្ជាក់ថា Ford Ranger XLT 2021 មានប្រៀបជាងគូប្រជែង
- 2021-03-19 10:03:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤០ ចំណុច បញ្ជាក់ថា Ford Ranger XLT 2021 មានប្រៀបជាងគូប្រជែង
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះយើងសង្កេតឃើញថាទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទន្ទឹមជាមួយគ្នានេះដែរក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងទីផ្សារមួយនេះ។ ដូច្នេះមុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់អតិថិជនទាំងអស់គ្នាគួរគប្បីពិនិត្យមើលឲ្យបានល្អិតល្អន់ទាក់ទងទៅនឹងគុណភាពនៃរថយន្ត តម្លៃ ជាពិសេសនោះគឺទៅលើប្រវត្តិក្រុមហ៊ុន និងម៉ាកយីហោនៃរថយន្តនោះផ្ទាល់តែម្តង។ ជាក់ស្តែងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងទីផ្សាររថយន្តដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក និងបានឈរជើងយ៉ាងរឹងមាំ 100 ឆ្នាំជាងក្នុងការផ្គត់ផ្គង់រថយន្តទៅទូទាំងពិភពលោក។
រថយន្ត Ford បានមានវត្តមានក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បងប្អូនមួយចំនួនតែងតែនិយមហៅរថយន្ត Ford ថាជារថយន្ត Ford Ranger ។ តើបងប្អូនដឹងទេថារថយន្ត Ford Ranger នេះមានប៉ុន្មានប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាយើង? ជាការពិតណាស់មកទល់នឹងពេលបច្ចុប្បន្ននេះត្រកូល Ford Ranger មាន 4ប្រភេទនោះគឺ Ford Ranger XLS, Ford Ranger XLT, Ford Ranger Wildtrak និង Ford Ranger Raptor ដែល Ford Ranger នីមួយៗមានចំណុចពិសេសរាងៗខ្លួន។
ថ្ងៃនេះដែរ នឹងលើកយកម៉ូឌែល Ford Ranger XLT មកបង្ហាញជូនអតិថិជនទាំងអស់គ្នា ដែលរថយន្ត Ford Ranger XLT នេះជារថយន្តប្រភេទ Pick Up ដែលមានភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ប្រព័ន្ធជើងក្រោម និងសមត្ថភាពក្នុងការដឹកប្រហាក់ប្រហែលទៅនឹងរថយន្ត Ford Ranger Wildtrak ដែរ ។ គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូឌែល Ford Ranger XLT នេះមានជម្រើស 2ប្រភេទគឺ Ford Ranger XLT ម៉ាស៊ីន 2.2L និង Ford Ranger XLT ម៉ាស៊ីន 3.2L។
រថយន្តនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងក្នុងទីផ្សាររថយន្ត Pick Up ក្នុងប្រទេសកម្ពុជារយៈពេល 2-3 ឆ្នាំចុងក្រោយនេះគួរឲ្យកត់សម្គាល់ដោយសារតែរថយន្តនេះមានប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា និងភាពធន់រឹងមាំទាំង 40 ចំណុចដែលលើសពីដៃគូប្រកួតប្រជែង ដូច្នេះយើងខ្ញុំនឹងធ្វើការបកស្រាយចំណុចទាំងនេះនៅខាងក្រោម៖
ជាសរុបមកវិញ យើងឃើញថាចំណុចទាំង 40 នេះអាចបញ្ជាក់បានថារថយន្ត Ford Ranger XLT 2021 គឺពិតជារថយន្តដែលមានសមត្ថភាពខ្ពស់ដែលអាចផ្តល់ជូននូវទំនុកចិត្ត ព្រមទាំងផាសុកភាពជូនអតិថិជនបានផងដែរ ជាពិសេសនោះគឺធន់រឹងមាំជាមួយនឹងការដឹក អូសសណ្តោងដែលមានទម្ងន់ធ្ងន់។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger XLT 2021 នេះវិញគឺពិតជាពិសេសខ្លាំងមែនទែនដែលជម្រើសម៉ាស៊ីន 2.2L មានតម្លៃត្រឹមតែ $38,900 និងជម្រើសម៉ាស៊ីន 3.2L មានតម្លៃត្រឹមតែ $39,900៕