• 2021-03-19 01:53:56
  • ព័ត៌មាន

ចេញហើយ! Honda Forza 250 ឆ្នាំ២០២១ ហើយនេះតម្លៃរបស់វា!

  • 2021-03-19 01:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានប្រកាសចេញម៉ូតូ Forza 250 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី ជាមួយនឹងតម្លៃ ៦ ១៥០ដុល្លារ។

ម៉ូតូ Honda Forza 250 ថ្មីបំពាក់ម៉ាស៊ីនទំហំ ១ស៊ីឡាំង មានកម្លាំង ២៥០សេសេ ប្រើប្រព័ន្ធប៊ិចសាំង EFI និងមានធុងទឹកស្អំម៉ាស៊ីនផងដែរ។ ម៉ូតូនេះមានធុងសាំងចំណុះ ១១,៧លីត្រ ហើយមានបំពាក់របាំងការពារខ្យល់ ដែលបញ្ជាដោយអេឡិចត្រូនិច អាចសារ៉ាឡើងចុះបាន ១៨០មីល្លីម៉ែត្រ។

បន្ថែមពីនោះ Forza 250 ក៏មានប្រើប្រព័ន្ធ Smart Key, រន្ធសាកថ្ម និង មុខងារទប់លំនឹង Honda Selectable Torque Control (HSTC) ផងដែរ។ ឃ្លុបក្រោមកែបរបស់វាអាចផ្ទុកអីវ៉ាន់បានចំណុះ ៤៨លីត្រ ឬអាចដាក់មួកសុវត្ថិភាពបាន ២ គ្រឿងឯណោះ។

ម៉ូតូ Honda Forza 250 ឆ្នាំ២០២១ នឹងផ្តល់ជម្រើស ៣ ពណ៌ គឺ ខ្មៅ (Matte Gunpowder Black Metallic) ស (Pearl Horizon White) និង ក្រហម (Candy Rosy Red)៕

អត្ថបទ៖ សេង ឡុង

មតិយោបល់