• 2021-03-19 02:16:04
  • ព័ត៌មាន

អ្នកគេងផ្ទះទំនេរៗមកសាកទឹកដៃជាមួយហ្គេមនេះ ស្រួលមិនស្រួលអាចឈ្នះបាន ១០០ដុល្លារមិនដឹងខ្លួន

  • 2021-03-19 02:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ការសំងំនៅក្នុងផ្ទះគឺជាវិធីសាស្ត្រដ៏ល្អបំផុតមួយ។ ទន្ទឹមនឹងការសំងំនៅផ្ទះនេះ ពិតណាស់ថានឹងធ្វើឲ្យមានអារម្មណ៍អផ្សុកខ្លាំង ប៉ុន្តែអ្នកអាចរំសាយអារម្មណ៍អផ្សុកជាមួយ ការលេងហ្គេមបែបងាយៗនៅលើ Platform ហ្គេមមួយគឺ Games.sabay.com

នៅលើ Games.sabay.com មានផ្ដល់ជាជម្រើសហ្គេមសប្បាយៗដែលងាយស្រួលលេងជាច្រើនប្រភេទនៃហ្គេម ហើយអ្វីដែលពិសេសនោះអ្នកក៏អាចចូលរួមក្នុងកម្មវិធីប្រកួតដើម្បីដណ្ដើមយករង្វាន់ជាច្រើន ដោយគ្រាន់តែព្យាយាមលេងឲ្យបានពិន្ទុខ្ពស់ជាងគេ។

កម្មវិធីប្រកួតលេងយកលំដាប់ពិន្ទុខ្ពស់ជាងគេដើម្បីទទួលបានរង្វាន់នៅលើ Games.sabay.com នឹងចាប់ផ្ដើមឡើងនៅថ្ងៃសុក្រទី ១៩ខែមីនា នេះតទៅ។ ការប្រកួតនឹងចាប់ផ្ដើមនៅរៀងរាល់ថ្ងៃសុក្រ រួចបិទបញ្ចប់ដើម្បីរកអ្នកឈ្នះនៅថ្ងៃសុក្រសប្ដាហ៍បន្ទាប់ បន្ទាប់មកចាប់ផ្ដើមការប្រកួតជាមួយហ្គេមថ្មីនៅថ្ងៃសុក្រដដែល។

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍នឹងមានការប្រកួតស្វែងរកជើងខ្លាំងទាំង១០ ដែលចំណាត់ថ្នាក់លេខ១នឹងទទួលបានប្រាក់រង្វាន់ ១០០ដុល្លារ, ចំណាត់ថ្នាក់លេខ២និងលេខ៣ទទួលបាន ២៦ដុល្លារ ហើយពីលេខ៤ដល់លេខ១០នឹងទទួលបានម្នាក់ ៥ដុល្លារ។

ដូចនេះកុំភ្លេចចូលរួមការប្រកួតលេងហ្គេមនៅលើ Games.sabay.com ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ដើម្បីមាន​ឱកាសទទួលបានប្រាក់រង្វាន់ដែលចែកជូនរៀងរាល់ថ្ងៃសុក្រនៃសប្ដាហ៍នីមួយៗ។ បញ្ជាក់ផងដែរថាសម្រាប់សប្ដាហ៍ដំបូងនេះនឹងបើកការប្រកួតប្រជែងដើម្បីប្រាក់រង្វាន់លើហ្គេមឈ្មោះថា Hit The Knife ដែលជាហ្គេមគប់ផ្លែឈើមានលក្ខខណ្ឌលេងងាយៗបំផុត។

ដើម្បីចូលលេងហ្គេម គឺគ្រាន់តែចូលទៅកាន់វិបសាយ Games.sabay.com រួចហើយធ្វើការចុះឈ្មោះដោយគ្រាន់តែបំពេញនូវលេខទូរសព្ទរបស់លោកអ្នក។ ពេលបំពេញលេខទូរសព្ទរួចរាល់ អ្នកនឹងទទួលបានសារជាលេខកូដ៦ខ្ទង់ សម្រាប់បញ្ចប់ការចុះឈ្មោះរបស់អ្នក៕​

មតិយោបល់