• 2021-03-18 08:22:21
  • ព័ត៌មាន

អនាគត Xiaomi Mi 11 ច្នៃកាមេរ៉ាក្រោយធ្វើជា​កាមេរ៉ា​មុខវិញ​ថតរូប Selfie ងាយស្រួល​

  • 2021-03-18 08:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគតស្មាតហ្វូនម៉ូឌែល​ Mi 11 Ultra និង Mi 11 Pro របស់ Xiaomi នឹងមានអេក្រង់តូចមួយភ្ជាប់ទៅនឹងប្រព័ន្ធកាមេរ៉ាខាងក្រោយ ដែលអំណោយផលឱ្យអ្នកប្រើអាចយកកាមេរ៉ាដ៏ច្បាស់ខាងក្រោយមក​ថតរូប Selfie បានយ៉ាងងាយស្រួល។

បើយោងទៅតាមរូបភាពលេចធ្លាយដ៏​កៀកកិត​មួយ​នៅ​ប្រទេស​ចិន បាន​បង្ហាញពីសន្ទះកាមេរ៉ាក្រោយ នៅក្នុងទីតាំងផលិតគ្រឿងបង្គុំស្មាតហ្វូន ហើយ​ក៏​បានលម្អិតឲ្យ​ដឹង​ពីតួនាទី​នៃ​ប្រព័ន្ធកាមេរ៉ាក្រោយម៉ូដថ្មីរបស់ Xiaomi នេះ ។ វាទំនងជានឹងប្រើ​ឡេន​២គ្រាប់នៅផ្នែកខាងលើឆៀងខាងឆ្វេង បូករួមទាំងឡែន​មួយគ្រាប់ទៀតនៅខាងក្រោម និងខាងស្ដាំមានបន្ទះបង្ហាញតូចមួយសម្រាប់ងាយស្រួលដល់អ្នកប្រើមើលរូបថតពេលត្រូវការ Selfie។

គេ​ក៏​រំពឹងទុកថាម៉ូឌែល​ Mi 11 Ultra និង Mi 11 Pro អាច​នឹងប្រើប្រាស់​សែនស័រធំ GN2 sensor របស់ Samsung និងឡែន​ periscope មាន​សមត្ថភាព​ថតពង្រីក digital zoom ដល់ទៅ 120x។

ប្រភពលេចធ្លាយមួយ​ផ្សេង​ទៀត​គឺ​ Digital Chat Stration បានរាយការណ៍ថា ក្រុមហ៊ុន Xiaomi នឹងមានផលិតផលជាច្រើនដែលត្រូវបញ្ចេញនៅខែមិនា និងមេសាខាងមុខនេះ។ ក្នុងនោះក៏នឹងមានវត្តមានរបស់ស្មាតហ្វូនទាំងពីរខាងលើអាចមានម៉ូឌែល Mi 11 Lite មួយបន្ថែម​ទៀតដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់