• 2021-03-17 04:42:41
  • ព័ត៌មាន

Apple នឹងសម្រេចចិត្តដើរចេញពីលុយពាន់លានដុល្លារ បើរុស្ស៊ីដាក់ច្បាប់មួយនេះចូលជាធរមាន

  • 2021-03-17 04:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលរុស្ស៊ី នឹងតម្រូវឱ្យ​ផលិតផលរបស់ Apple មួយ​ចំនួន​ដូចជា iPhone, iPad និង Mac អាចតម្លើងកម្មវិធីជាមុនបាន(pre-install)ដូចជា web browsers, antivirus, messenger, email clients និងកម្មវិធីដទៃទៀតជា default មកតែម្ដង។ ច្បាប់​ខាងលើ ​អាច​នឹង​សម្រេច​នៅខែក្រោយនេះ​ហើយ។

ចំណែកឯបញ្ជីកម្មវិធីដែលដាក់ឱ្យ pre-install នឹងផ្ដល់ដោយរដ្ឋាភិបាលតែម្ដង ទាំងនេះបើយោងទៅតាមកាអនុលោមច្បាប់ថ្មីនៃ​ប្រទេសរុស្ស៊ី។

គួរបន្ថែមថាកម្មវិធីទាំងអស់នោះ អ្នកប្រើផលិតផល Apple ទាំងឡាយនឹងឃើញប្រអប់ជ្រើសរើសកម្មវិធីដើម្បីតម្លើង ប៉ុន្ដែពួកគេក៏អាចលុបវាបានផងដែរបន្ទាប់ពីតម្លើងចប់ ដោយវាដូចទៅនឹងកម្មវិធីទូទៅដែលអ្នកធ្លាប់បានតម្លើងពី App Store ដូចច្នោះដែរ។

ទាំងនេះវាជារឿងដ៏ធំមួយចំពោះ Apple ត្បិតអីក្រុមហ៊ុននេះកន្លងមកបានព្យាយាមខ្លាំងណាស់ ដើម្បីកុំឱ្យក្រុមហ៊ុនដទៃឬអង្គភាពធំៗណាមួយមានឥទ្ធិពលមកលើផលិតផលរបស់ខ្លួន ជាពិសេសប៉ះពាល់ដល់បទពិសោធន៍ប្រើប្រាស់របស់អតិថិជនពួកគេ។

ទោះយ៉ាងណាក៏ដោយ ច្បាប់នេះនឹងចូលជាធរមានចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ ជុំវិញច្បាប់នេះផងដែរ កន្លងមក Apple ធ្លាប់បានគំរាមថា ពួកគេនឹងដើរចេញពីទីផ្សាររុស្ស៊ី ប្រសិនបើច្បាប់នេះចូលជាធរមាន ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការអនុវត្តមិនមែនតាមការគំរាមកំហែងនោះទេ ដោយនឹងអនុវត្តទៅតាមច្បាប់៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់