• 2021-03-17 02:11:38
  • ព័ត៌មាន

មូលហេតុទាំងនេះទើប Lexus ហ៊ានឡើងថ្លៃឡាន LS 500h ឆ្នាំ២០២១ ជាង១ម៉ឺនដុល្លារ

  • 2021-03-17 02:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ រថយន្ត Lexus LS ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយទទួលបានការអាប់ដេតជាច្រើន ទាំងផ្នែកខាងក្រៅ និងខាងក្នុង។

Lexus LS ចែកចេញជា ២ ម៉ូដែល គឺ LS 500 មានតម្លៃចាប់ពី ៧៦ ០០០ដុល្លារ និង LS 500h មានតម្លៃចាប់ពី ៩១ ៥២៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

យោងតាមគេហទំព័រ CarsDirect បានអះអាងថា រថយន្ត Lexus LS 500h ឆ្នាំ២០២១ មានតម្លៃថ្លៃជាងមុនដល់ទៅជាង ១០ ០០០ដុល្លារឯណោះ បើប្រៀបធៀបនឹងស៊េរីឆ្នាំ២០២០ ខណៈម៉ូដែល LS 500 ឡើងថ្លៃតែ ៥៥០ដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Lexus បានបញ្ជាក់ថា ពួកគេបានបន្ថែមលក្ខណៈពិសេសមកស្តង់ដារជាច្រើនសម្រាប់ស៊េរីឆ្នាំ២០២១ នេះ។

តាមការបញ្ជាក់ខាងលើ រថយន្ត Lexus LS 500h ឆ្នាំ២០២១ នឹងមានបំពាក់នូវកញ្ចប់សាមញ្ញថ្មីមួយ ដែលជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការផលិត និងផ្តល់ជូនអតិថិជននូវលក្ខណៈពិសេស (specs) ពេញនិយមបំផុត។

បន្ថែមពីនេះ កញ្ចប់ Option “Interior Upgrade Package” ដែលរួមមាន មុខងារ Panoramic View Monitor, ប្រព័ន្ធបូម Air Suspension, ប្រព័ន្ធសំឡេង Mark Levinson, យ៉ាន់ ២០អ៊ីញ, ស៊ុមឈើ និង ដៃចង្កូតស្រោបឈើ គឺស្តង់ដារទាំងអស់៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់