• 2021-03-16 09:15:57
  • ព័ត៌មាន

ស្រេចហើយ! 5G របស់ iPhone 12 ឈរលេខរៀងទី២៥ ក្រោយស្មាតហ្វូន Android

  • 2021-03-16 09:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍ថ្មីមួយពី Opensignal បង្ហាញថា ល្បឿនសេវា 5G ដែលមាននៅលើលើត្រកូល iPhone 12 គឺឈរនៅក្រោយស្មាតហ្វូនដែលដំណើរការដោយ Android ដល់ទៅ ២៥គ្រឿងឯណោះ ចំពោះបណ្ដាញសេវាទូរសព្ទនៅទឹកដីសហរដ្ឋអាមេរិច។

នៅក្នុងរបាយការណ៍វិភាគ ពីស្ថាប័នខាងលើ Opensignal ដែលជាក្រុមហ៊ុនវិភាគឯករាជ្យ មានជំនាញ និងបទពិសោធន៍ផ្នែកបណ្តាញទូរសព្ទចល័ត បានឱ្យដឹងថា ល្បឿនទាញយកពីស្មាតហ្វូនកំពូល iPhone 12 Pro Max គឺបានត្រឹមតែ 36.2 Mbps ខណៈស្មាតហ្វូន Android ទាំង២៥គ្រឿង ល្បឿនទាញយកទាបជាងគេ យ៉ាងហោចណាស់ 37.8 Mbps រហូតដល់ល្បឿនទាញយកខ្ពស់ជាងគេ គឺដល់ទៅ 56 Mbps ឯណោះ ដែលជាស្មាតហ្វូន Galaxy S21 5G។

ល្បឿនទាញយករបស់ស្មាតហ្វូន Android ទាំង២៥គ្រឿង
ល្បឿនទាញយករបស់ iPhone ម៉ូឌែលថ្មីៗ គិតជា Mbps
គម្លាតល្បឿនទាញយក 5G & 4G និងល្បឿនទាញយកពី 5G & 4G

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់