• 2021-03-16 03:18:48
  • គន្លឹះ

ប្រើ​តិចនិចនេះស្វែងរកទីតាំងលើ Google Maps លឿនរហ័ស​និងស្រួលធ្វើដំណើរទៅណាម្ដងៗ

  • 2021-03-16 03:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលមនុស្សម្នា​ធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃ​កាន់​តែ​ច្រើនកន្លែងនោះ​ការប្រើ Google maps បានក្លាយ​ជា ជំនួយការ​ដ៏​ពិសេសរបស់​អ្នក​ ហើយបើអ្នកប្រើមុខងារខាងក្រោមនេះ វា​កាន់តែពិសេសលើស​មួយ​កម្រិត​ទៀតព្រោះ​វា​នឹងអាចជួយ​រកទីតាំងឲ្យ​អ្នក​កាន់តែលឿន ឃើញមុនដោយមិនពិបាកចុចស្វែងរកនោះទេ។

មុខងារពិសេស​នោះគឺ Google maps ផ្ដល់ជម្រើស Save ទីតាំងលើកម្មវិធីផែនទីរបស់ខ្លួនដោយមានជម្រើស Starred places, favorites និង Want to go។ អ្នកអាចប្រើមុខងារទាំងនេះដើម្បីដៅទីតាំងណាមួយដែលធ្លាប់បានទៅ ឬចង់ទៅ និងកន្លែងដែលខ្លួនឯងចូលចិត្តដើម្បីឱ្យឃើញកាន់តែលឿនពេលបើក maps រាល់​ពេល​ចង់​ប្រើប្រាស់ទៅណា​ម្ដងៗ។

របៀបដៅទីតាំង

  • ដំបូង​បើកកម្មវិធី Google maps រួច​ជ្រើសរើសទីកន្លែងណាមួយ។ ឧទាហរណ៍៖ សាលារៀននៅខាងក្រោមនេះ បន្ទាប់មកចុចយក Save
  • ជ្រើសរើសជម្រើស Save ណាមួយរួចចុច Done ជាការស្រេច
  • គ្រប់ទីតាំងដែលអ្នកបានដៅលើផែនទីនឹងលោតចូលទៅកន្លែង​ Saved ឬអ្នកនឹងឃើញសញ្ញាដែលអ្នកបានជ្រើសរើសនៅខាងលើ ក្នុងផែនទីផ្ទាល់តែម្ដង៕

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់