• 2021-03-15 01:44:11
  • ព័ត៌មាន

Ford Ranger FX4 Max ថ្មីឌីហ្សាញតាម Ranger Raptor ចេញលក់នៅថៃ ខ្ទង់៣ម៉ឺនដុល្លារ

  • 2021-03-15 01:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford Thailand ទើបតែបានប្រកាសចេញរថយន្តភីកអាប់ថ្មី ម៉ូដែល Ranger FX4 Max ស៊េរីឆ្នាំ២០២១ នៅក្នុងប្រទេសថៃ ដោយវាត្រូវបានឌីហ្សាញកាត់តាមម៉ូដែល Ford Ranger Raptor។

ថៃ គឺជាទីផ្សារដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ដែលចេញរថយន្ត Ford Ranger FX4 Max ឆ្នាំ២០២១ ហើយបានដាក់លក់វាក្នុងតម្លៃជិត ១,២លានបាត ឬប្រហែល ៣៨ ៧០០ដុល្លារ។

ចំពោះរូបរាងរបស់វា Ford Ranger FX4 Max បានបំពាក់ចង្កៀងមុខ LED Projector, អំពូលបំភ្លឺពេលថ្ងៃ LED, ប៉ាណាមុខមានអក្សរ "Ford” ធំ ពណ៌ខ្មៅ, ដៃទ្វារពណ៌ប្រផេះ, របាំងផុកពណ៌ខ្មៅ និងឈ្នាន់ជើងចំហៀងពណ៌ខ្មៅថ្មី ជាដើម។ វាក៏បានអាប់ដេតលើប្រព័ន្ធជើងក្រោម ដោយបន្ថែមកម្ពស់ឈរផុតពីដី ២០មីល្លីម៉ែត្រ សរុប ២៥៦មីល្លីម៉ែត្រ, ដៃឃ្លោងធំជាងមុន ព្រមទាំងប្រើបូម FOX ២អ៊ីញ ទៀតផង។

រថយន្តភីកអាប់ថ្មីនេះមានបំពាក់កុងទ័រទំហំ ៤,២អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ៨អ៊ីញ ដំណើរការដោយប្រព័ន្ធ SYNC3 អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ផងដែរ។ ក្រៅពីនោះវាក៏មានមុខងារសុវត្ថិភាពជាច្រើនទៀត ដូចជា Hill Start Assist, Anti-Roll System, ABS, EBS, ESP និង Traction Control System ជាដើម។

Ford Ranger FX4 Max ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ bi-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២១៣សេះ ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ។ វាអាចដឹកបានទម្ងន់ ៩៨០គីឡូក្រាម និងអូសសណ្តោងបាន ៣,៥តោន។

ចំពោះទីផ្សារប្រទេសថៃ រថយន្ត Ford Ranger FX4 Max ឆ្នាំ២០២១ នេះ ផ្តល់ជម្រើស ៥ ពណ៌ គឺ ខៀវ ក្រហម ស ខ្មៅ និង ប្រផេះ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់