• 2021-03-12 03:16:46
  • ផលិតផលថ្មី

OPPO ប្រកាសចេញ Find X3 ពាក់លែន 50MP ពីរគ្រាប់ និងមានតួខ្លួនចម្លែក មិនខ្ចីដូចអ្នកណា

  • 2021-03-12 03:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO ទើបប្រកាសចេញស្មាតហ្វូនកំពូលរបស់ខ្លួន Find X3 និង Find X3 Pro មានរចនាបទតួខ្លួនប្លែក ដោយត្រង់ផ្នែកកាមេរ៉ាក្រោយមានសភាពងើបចេញពីតួខ្លួនកញ្ចក់របស់វា។

Find X3 Pro បំពាក់ដោយបន្ទះឈីប Snapdragon 888 មានទំហំផ្ទុក 256GB និង RAM 12GB។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ដោយប្រើ ColorOS 11.2 និងមានមុខងារ Dolby Atmos ភ្ជាប់មកជាមួយថែមទៀតផង។ ស្មាតហ្វូននេះក៏បានបំពាក់មកនូវបច្ចេកវិទ្យាចុងក្រោយ Bluetooth 5.2 រួមទាំង Wi-Fi 6E និង USB 3.1 ផងដែរ។

ចំពោះអេក្រង់វិញ វាជាបន្ទះបង្ហាញប្រភេទ LTPO AMOLED ទំហំ 6.7អ៊ិញ មានកម្រិតបង្ហាញ QHD+ និងមាន refresh rate ចន្លោះពី 5Hz ទៅ 120Hz តាមតម្រូវការរបស់អ្នកប្រើប្រាស់ផ្ទាល់ ចំណែក touch sampling rate របស់វា អាចរត់បានក្នុងកម្រិត 240Hz។

កាមេរ៉ាក្រោយទាំង៤គ្រាប់របស់ស្មាតហ្វូននេះ ក៏ជាចំណុចចាប់អារម្មណ៍បន្ថែមទៀតផងដែរ ដោយ Find X3 Pro ប្រើលែនកាមេរ៉ា 50MP ពីរគ្រាប់ជាប្រភេទ wide និង ultrawide ដែលជាសែនស័រ IMX766 ផ្គត់ផ្គង់ដោយ Sony។ ចំណែកលែនពីរគ្រាប់ទៀត មានទំហំ 13 MP ជា telephoto និង 3 MP ជាប្រភេទ macro។ រីឯកាមេរ៉ាមុខវិញ វាប្រើលែនទម្លុះអេក្រង់ មានទំហំ 32 MP ជាប្រភេទលែន wide។

OPPO Find X3 Pro មានទំហំថ្ម 4500 mAh អាចទ្រទ្រង់មុខងារសាកថ្មដោយមិនប្រើខ្សែ AirVOOC Wireless Flash Charge ក្នុងកម្រិត 30W ដោយអាចសាកបំពេញពី០% ដល់១០០% ចំណាយពេល ៨០នាទី។ ចំពោះការសាកថ្មដោយប្រើខ្សែ SuperVOOC 2.0 កម្រិត 65W វាអាចបំពេញថ្មពី០% ដល់៤០% ចំណាយពេលត្រឹម១០នាទី តែប៉ុណ្ណោះ ហើយបើសាកបំពេញតែម្ដង គឺត្រូវចំណាយពេល ៣០នាទី។

OPPO នឹងបញ្ចេញលក់ Find X3 Pro នៅថ្ងៃទី៣០ ខែមីនា ជាមួយនឹងតម្លៃប្រមាណ ១៣៧៦ដុល្លារ ចំពោះទីផ្សារស្រុកក្រៅ។ គួរបញ្ជាក់ថា Find X3 Pro មានតែមួយជម្រើសប៉ុណ្ណោះ គឺទំហំផ្ទុក 256GB និង RAM 12GB៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់