• 2021-03-12 02:31:12
  • ព័ត៌មាន

Honda ចេញកូនឡានប្រើម៉ាស៊ីន Hybrid ថ្មី លក់តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

  • 2021-03-12 02:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញរថយន្ត City RS e: HEV ថ្មីជាផ្លូវការ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលវាដំណើរការដោយម៉ាស៊ីន Hybrid។

រថយន្ត Honda City RS e: HEV ឆ្នាំ២០២១ ថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ២៥ ៧០០ដុល្លារ ក្នុងប្រទេសម៉ាឡេស៊ី។ ម៉ូដែល City នេះក៏មានជាប្រភេទប្រើម៉ាស៊ីនសាំងដែរ ដោយចែកចេញជា ៣ ម៉ូដែល គឺ S, E និង V ហើយមានតម្លស ១៧ ៩០០ដុល្លារ, ១៩ ៧០០ដុល្លារ និង ២០ ៩០០ដុល្លារ។

ដោយឡែក City RS e: HEV មានបំពាក់យ៉ាន់ Alloy ២ពណ៌ ទំហំ ១៦អ៊ីញ ជាមួយហ្វ្រាំងឌីសមុខ-ក្រោយ, ចង្កៀង LED, ប្រព័ន្ធ Smart Key, មុខងារបញ្ជាបញ្ឆេះម៉ាស៊ីនពីចម្ងាយ, កុងទ័រ ៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម។

រថយន្ត Sedan ខ្នាតតូចនេះប្រើប្រាស់បច្ចេកវិទ្យា Hybrid ថ្មីហៅថា Intelligent Multi-Mode Drive (i-MMD) ដោយក្នុងនោះគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ i-VTEC ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ១០៦សេះ។

ក្រៅពីនោះ វាក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាព Honda Sensing Safety ដែលរួចមានមុខងារដូចជា Adaptive Cruise Control, Smart Braking, Forward Collision Warning, Lane Keeping Assist, Lane Departure Warning និង Smart Lights ផងដែរ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់