• 2021-03-12 02:08:11
  • ព័ត៌មាន

ទៀតហើយ! ចិន កូពីម៉ូតូ Honda Click ដូចបេះបិត ហើយលក់តែ ១ពាន់ដុល្លារ

  • 2021-03-12 02:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី ADV 150, Winner X និងម៉ូតូ Honda ជាច្រើនម៉ូដែលទៀត ឥឡូវនេះ ចិន បានចម្លងយកម៉ូតូ Honda Click ដែលជាម៉ូដែលពេញនិយមក្នុងប្រទេសជាច្រើន ដូចជា ថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និង វៀតណាម ជាដើម។

តាមរយៈរូបភាពជាច្រើនសន្លឹកបង្ហាញឲ្យឃើញថា ម៉ូតូដែលចិនចម្លងទៅនោះ មានដូចរាងដូច Honda Click ច្រើនជាង ៩០% ទៅហើយ។ ជាក់ស្តែង បើយើងមើលតែមួយភ្លែត ច្បាស់ជាចែកមិនដាច់ឡើយថាវាជាម៉ូតូចម្លងរបស់ចិន។

ម៉ូតូ Honda Click ចិនចម្លង
ម៉ូតូ Honda Click ពិត

ម៉ូតូ Honda Click កូពីនេះផ្តល់ជម្រើសចំនួន ៣ ពណ៌ គឺ ប្រផេះ, ខ្មៅ និងទឹកក្រូច ដែលស្រដៀងទៅនឹងរបស់ថៃដែរ។ អ្វីដែលយើងអាចសម្គាល់ដឹងនោះគឺ ឡូហ្គូ Honda នៅក្រោមកុងទ័រ ត្រូវបានជំនួសដោយឡូហ្គូ FI វិញ ប៉ុន្តែកុងទ័រឌីជីថលនោះសឹងតែដូចគ្នាទៅនឹងរបស់ Click ពិតប្រាកដទៅហើយ។

ម៉ូតូចិនខាងលើនេះក៏ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ ផងដែរ គឺ ១២៥សេសេ និង ១៥០សេសេ ហើយប្រើហ្វ្រាំង Combi Brake នៅខាងមុខ និងហ្វ្រាំងឌីសនៅខាងក្រោយ។ វាត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ៧ ០០០យ័ន ឬស្មើនឹងខ្ទង់ ១ ០៧៥ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់